ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយ ត្រៀមចូលរួមពានរង្វាន់ AFF Mitsubishi Electric Cup 2022។ ខណ:ក្រុមឥណ្ឌូនេស៊ី នឹងជួបកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ក្នុងពហុកីឡដ្ឋាន Gelora Bung Karno Stadium ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ីស្ថិតក្នុងពូល A ជាមួយថៃ,កម្ពុជា , ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។

បញ្ជីឈ្មោះកីឡាករទាំង២៣នាក់​រួមមាន​៖
អ្នកចាំទី៖

  • Nadeo Arga Winata សមាជិកក្រុម Bali United
  • Muhammad Riyandi សមាជិកក្រុម Persis Solo
  • Syahrul Trisna Fadillah សមាជិកក្រុម Persikabo 1973
    ខ្សែការពារ៖
  • Jordi Amat សមាជិកក្រុម Johor Darul Ta’zim 🇲🇾
  • Hansamu Yama សមាជិកក្រុម Persija Jakarta
  • Asnawi Mangkualam Bahar សមាជិកក្រុម Ansan Greeners 🇰🇷
  • Fachruddin Aryanto សមាជិកក្រុម Madura United
  • Rizky Ridho Ramadhani សមាជិកក្រុម Persebaya Surabaya
  • Pratama Arhan សមាជិកក្រុម Tokyo Verdy 🇯🇵
  • Edo Febriansyah សមាជិកក្រុម Rans Nusantara
    ខ្សែបម្រើ៖
  • Syahrian Abimanyu សមាជិកក្រុម Persija Jakarta
  • Marselino Ferdinan សមាជិកក្រុម Persebaya Surabaya
  • Egy Maulana Vikri សមាជិកក្រុម FC Vion Zlate Moravce 🇸🇰
  • Rachmat Irianto សមាជិកក្រុម Persib Bandung
  • Ricky Kambuaya សមាជិកក្រុម Persib Bandung
  • Marc Klok សមាជិកក្រុម Persib Bandung
  • Witan Sulaeman សមាជិកក្រុម AS Trencin 🇸🇰
  • Sadill Ramdani សមាជិកក្រុម Sabah FC 🇲🇾
  • Yakob Sayuri សមាជិកក្រុម PSM Makassar
    ខ្សែប្រយុទ្ធ៖
  • Dendy Sulistyawan សមាជិកក្រុម Bhayangkara FC
  • Ilja Spasojevic សមាជិកក្រុម Bali United
  • Muhammad Rafli សមាជិកក្រុម Arema FC
  • M Ramadhan Sanantha សមាជិកក្រុម PSM Makassar

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើនៅថ្ងៃនេះ ដោយក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតបើកឆាក ជាមួយនឹងហ្វីលីពីន។ កាលវិភាគប្រកួតពាន AFF Mitsubishi Electric Cup 2022 របស់ក្រុមកម្ពុជាដូចខាងក្រោម៖

  • កម្ពុជា ជួប ហ្វីលីពីន ថ្ងៃទី២០ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
  • កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta
  • កម្ពុជា ជូប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ
  • កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ទីក្រុមបាងកក៕

Share.