ប្រកួតបើកឆាកក្រុមគោព្រៃកម្ពុជាធ្វើបានល្អដោយយកឈ្នះក្រុមហ្វីលីពីន រកបាន៣ពិន្ទុកក្នុងពូល A។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមកម្ពុជាបំបែកកំណត់ត្រាថ្មី បន្ទាប់ពីចំណាយពេលជិតពីរទសវត្ស ក្រោយឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ នាល្ងាចថ្ងៃទី២០ ខែធ្នូ ក្នុងកីឡដ្ឋានជាតិ មរតកតេជោ។

កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា (រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ក្រោយចប់ការប្រកួតប្រធានក្រុមជម្រើសជាតិកម្ពុជា សឿយ វិសាល បានបង្ហាញចំណាប់អារម្មណ៍ថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តក្នុងជ័យជម្នះនៅថ្ងៃនេះ ដោយក្រុមរបស់យើងសហការគ្នាបានល្អនៅដើមតង់ទី១ តែនៅចុងតង់ទី១ និងទី២ ពួកយើងមានការថ្វេសប្រហែសច្រើន ហើយនេះគឺជាចំណុចដែលយើងត្រូវកែប្រែនៅពេលប្រកួតបន្តបន្ទាប់ទៀត ព្រោះក្រុមដែលយើងនឹងត្រូវជួបសុទ្ធតែក្រុមដែលមានទម្រង់លេងល្អៗ»។

ប្រធានក្រុមជម្រើសជាតិរូបនេះបញ្ជាក់ថា «ការប្រកួតឈ្នះហ្វីលីពីននេះ មិនមែនងាយស្រួលទេដោយជម្រើជាតិហ្វីលីពីន មានកីឡាករកូនកាត់ច្រើន ហើយពួកគេលេងនៅលីគលំដាប់ខ្ពស់ជាងយើង ហើយចំណុចខ្យោយរបស់ពួកយើងគឺការប្រហែសនៅក្រោយខ្នងដែលធ្វើឲ្យហ្វីលីពីនរបស់បាន២គ្រាប់ និងការលេងបាល់វែងរបស់ហ្វីលីពីដែលធ្វើឲ្យយើងប្រតិកម្មមិនទាន់ពេលវេលា»។ សឿយ វិសាល ថាពួកយើងនឹងខំប្រឹងរកផលអវិជ្ជមានបន្ថែម ក្រោយឈ្នះហ្វីលីពីនលើកនេះ។

ថិតក្នុងពូលជាមួយកម្ពុជាក្រុមជម្រើសជាតិថៃ ដឹកនាំដោយលោក Alexandré Pölking បានយកឈ្នះប្រ៊ុណេ ឡើងទៅឈរកំពូលតារាងពូល A បណ្តោះអាសន្ន៖ ១.ថៃ ៣ពិន្ទុ ២.កម្ពុជា ៣ពិន្ទុ ៣.ឥណ្ឌូនេស៊ី មិនទាន់ប្រកួត ៤.ហ្វីលីពីន សូន្យពិន្ទុ ៥.ប្រ៊ុយណេ សូន្យពិន្ទុ។

ប្រកួតបន្ទាប់របស់កម្ពុជា ជួប ឥណ្ឌូនេស៊ី ថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium ទីក្រុង Jakarta។ កម្ពុជា ជួប ប្រ៊ុយណេ ថ្ងៃទី២៩ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ រាជធានីភ្នំពេញ។ កម្ពុជា ជួប ថៃ ថ្ងៃទី០២ ខែមករា វេលាម៉ោង ៧:៣០នាទីយប់ ក្នុងពហុកីឡដ្ឋាន Thammasat Stadium ខេត្ត Pathum Thani៕

Share.