កីឡាករពាក់អាវលេខ៧ Faisal Halim

ក្រុមជម្រើសជាតិម៉ាឡេស៊ី​ ក្រោមការដឹកនាំរបស់លោក Kim Pan-gon រកបាន៣ពិន្ទុ ក្រោយយកឈ្ន មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-០ ជំនួបបើកឆាកពូល​ B នៃពានរង្វាន់ដ៍ធំប្រចាំតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 នាល្ងាចថ្ងៃពុធ ទី២១ ខែធ្នូ។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ម៉ាឡេស៊ី លើក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅក្នុងកីឡដ្ឋាន Thuwunna ក្នុងក្រុងយ៉ាំងហ្គោន ក្រោយឆ្លងកាត់៥ប្រកួតកន្លងមក មីយ៉ាន់ម៉ា ឈ្នះ៤ និងស្មើ១លើក។

គ្រាប់បាល់ជ័យជម្នះស៊ុតបញ្ចូលទីដោយកីឡាករពាក់អាវលេខ៧ Faisal Halim សមាជិករបស់ក្រុម Selangor F.C ជួយឲ្យម៉ាឡេស៊ី ឡើងទៅឈរកំពូលតារាងពូល B បណ្តោះអាសន្ន។

ខណ:ក្រុមរួមពូល B មួយគូផ្សេងទៀតគឺជំនួបរវាងម្ចាស់ផ្ទះឡាវ បើកទ្វារកីឡដ្ឋាន New Laos National ទទួលក្រុមភ្ញៀវវៀតណាម នៅវេលាម៉ោង ៧:៣០នាទីយប់។

ខាងក្រោមនេះគឺជាជំនួប៥លើកចុងក្រោយរវាង ឡាវ ទល់នឹង វៀតណាម៖
១.ឡាវ ០-២ វៀតណាម ប្រកួតថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១
២.ឡាវ ០-៣ វៀតណាម ប្រកួតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨
៣.ឡាវ ០-៣ វៀតណាម ប្រកួតថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៤
៤.វៀតណាម ៤-០ ឡាវ ប្រកួតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨
៦.វៀតណាម ៤-០ ឡាវ ប្រកួតថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧៕

រូប VFF
Share.