លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារលើគណនីហ្វេសប៊ុកជុំវិញការមិនពេញចិត្តចំពោះកាលវិភាគប្រកួត នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដោយសារគ្មានពេលគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ និងសម្រាក។

លោក Keisuke Honda បានថ្លែងដូច្នេះថា៖«កាលវិភាគប្រកួតរបស់ AFF Cup គឺពិបាកទទួលយកណាស់។ តើអ្នកអាចស្រមៃបានទេថាវាពិបាកប៉ុណ្ណា បើមើលតាមកាលវិភាគខាងក្រោមនេះ៖
ថ្ងៃទី២០ ខែធ្នូ ម៉ោង ៥:០០នាទីរសៀល ប្រកួតជាមួយ ហ្វីលីពីន នៅកម្ពុជា
ថ្ងៃទី២១ ខែធ្នូ ហោះទៅប្រទេសឥណ្ឌូនេស៊ី (អត់បានហាត់)
ថ្ងៃទី២២ ខែធ្នូ ហ្វឹកហាត់ផ្លូវការ
ថ្ងៃទី២៣ ខែធ្នូ ម៉ោង ៧:៣០ ប្រកួត នៅឥណ្ឌូនេស៊ី
ខណ:ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជាការប្រកួតដំបូងរបស់គេ…»។

ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង ១០:៤៥នាទី យប់ថ្ងៃទី២១ ខែធ្នូ ក្រោយជើងហោះហើរត្រូវបានពន្យាពេល ២លើក។ ហើយក្រុមត្រូវបន្តធ្វើដំណើរកាន់សណ្ឋាគារក្នុងរយៈពេល ១ម៉ោងបន្ថែមទៀតបានសម្រាក។

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាច ក្នុងពហុកីឡដ្ឋាន Gelora Bung Kamo Stadium នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី៕

Share.