យោងតាមការចុះផ្សាយរបស់គេហទំព័រ Marca សារព័ត៌មានរបស់ប្រទេសអេស្ប៉ាញបានបង្ហើបថាខ្សែប្រយុទ្ធ Cristiano Ronaldo គ្រោងនឹងចុះកុងត្រាចូលរួមជាមួយក្លិបបាល់ទាត់ Al Nassr សមាជិកលីគកំពូលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ ២០៣០ ឯណោះ។

កិច្ចសន្យារបស់ថ្មីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមានរយ:ពេល៧ឆ្នាំ ពោលគឺដល់ឆ្នាំ ២០៣០ ជាមួយក្លិបបាល់ទាត់ Al Nassr ក្នុងនោះថ្លៃនឿយហត់មួយឆ្នាំចំនួន ១៧២.៩លានអឺរ៉ូ។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះក្នុងមួយឆ្នាំ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី៕

Share.