ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបាលទាត់បឹងកេត នឹងជួបប្រកួតមិត្តភាពអន្តរជាតិដើម្បីដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិប Shonan Bellmare នៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ៣រសៀលល្ងាចនេះ ក្នុងកីឡដ្ឋាន Cambodia Airways។

ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបាលទាត់បឹងកេត

ការប្រកួតមិត្តភាពអន្តរជាតិដើម្បីដកស្រង់បច្ចេកទេសនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្លិបបឹងកេត និង Shonan Bellmare បន្ទាប់ពីប្រកួតជាមួយយុវជនអាយុក្រោម១៨ឆ្នាំរបស់បឹងកេត ក្រុមយុវជនរបស់ក្លិប Shonan Bellmare ក៏ត្រូវប្រកួតមិត្តភាពជាមួយក្រុមយុវជនបាទីផងដែរនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខ ស្ថិតនៅទីតាំងក្នុងកីឡដ្ឋាន Cambodia Airways។


រំលឹកថា ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិប Shonan Bellmare បានមកដល់កម្ពុជា កាលពីថ្ងៃ ទី២៥ ខែធ្នូ។ ពួកគេក៏គ្រោងទៅទស្សនាការប្រកួត AFF Cup រវាងកម្ពុជា និងប្រ៊ុយណេ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិប Shonan Bellmare បានមកដល់កម្ពុជា កាលពីថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០២២

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្លិបបាល់ទាត់បឹងកេត និងក្លិបបាល់ទាត់ SHONAN BELLMARE ដែលជាសមាជិកនៃក្របខ័ណ្ឌលីគកំពូលជប៉ុន ( J-LEAGUE ) កីឡាករមានសក្តានុពលពីររូប ពីក្រុមយុវជនថ្នាលរបស់បឹងកេត គឺអ្នកចាំទី IMMANOEL OSAMOJE និង ខ្សែប្រយុទ្ធ ស្រ៊េន មិនា ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍អំពីការហ្វឹកហាត់ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេ ហ្វឹកហាត់ជាមួយក្រុមយុវជនរបស់ក្លិប SHONAN BELLARE អាយុក្រោម ១៨ឆ្នាំ ថែមទៀតផង៕

Share.