ក្រុមបាល់បោះបុរសជប៉ុន និងហ្វីលីពីន សុទ្ធតែរកបានជ័យជម្នះដូចគ្នា នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញក្នុងវគ្គជម្រុះតាមពូល ពានរង្វាន់បាល់បោះជើងឯកប្រចាំទ្វីបអាស៊ី 2021 FIBA Asia Cup នៅ AUF Sports and Cultural Center ក្នុងទីក្រុង Angeles នៃខេត្តPampanga ប្រទេសហ្វីលីពីន។
លទ្ធផលនៃការប្រកួតនិងកម្មវិធីប្រកួតបន្ទាប់មាន៖
ពូល A៖
-១៨ មិថុនា ២០២១ ហ្វីលីពីន ៧៦-៥១ ឥណ្ឌូណេស៊ី
-១៩ មិថុនា ២០២១ ថៃ vs កូរ៉េខាងត្បូង (ម៉ោង៦:០០នាទីរសៀល)
ពូល B៖
-១៨ មិថុនា ២០២១ ជប៉ុន ៩៨-៦១ តៃវ៉ាន់
-១៩ មិថុនា ២០២១ ចិន vs ជប៉ុន នៅម៉ោង១:៣០នាទីល្ងាច
ក្រោយប្រកួតជម្រុះចប់ ក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗមានឈ្មោះឡើងទៅលេងពានរង្វាន់ជើងឯកប្រចាំទ្វីប 2021 FIBA Asia Cup ដែលមានក្រុមសរុប១៦ក្រុម គ្រោងធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចន្លោះថ្ងៃទី១៦ ដល់២៨ខែសីហា ឆ្នាំ២០២១ខាងមុខ។ ចំណែកក្រុមលេខ៣តាមពូលនីមួយៗមានឈ្មោះឡើងទៅជម្រុះជុំបន្តមួយទៀតដើម្បីស្វែងរកកៅអីទៅបង្គ្រប់៕