បន្ទាប់ពីផ្ទុះរឿងរ៉ាវរសើបរបស់ខ្សែប្រយុទ្ធ Kylian Mbappe លួចបង្កាត់​ភ្លើង​ស្នេហ៍ជាមួយតារា​ម៉ូដែលស្រី​កែ​ភេទ​ទស្សនា​វដ្ដី​ Playboy ជាមួយនាង Ines-Loan Rau អំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា កាលពីពេលថ្មីៗនេះ។

ពេលនេះ Kylian Mbappe ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចុច Unfollow គណនី Instagram ព្រមទាំងបានផ្ដាច់​ទំនាក់ទំនង ជាមួយនាង Ines-Loan Rau ​ដែលជាតារា​ម៉ូដែលស្រី​កែ​ភេទ វ័យ៣២ឆ្នាំ។​ បន្ទាប់ពីលួចបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាលអស់រយៈពេលជាច្រើនខែមកនេះ។

Mbappe ជាកីឡាករវ័យក្មេងដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្លា ត្រឹមវ័យតែ២៤​ឆ្នាំប៉ុណ្ណោះរូបគេអាចស៊ុត Hat-trick ក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ ទល់នឹងអាហ្សង់ទីន និងឈ្នះ «ស្បែកជើងមាស» ជាមួយគ្រាប់បាល់សរុប៨គ្រាប់ ហើយបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពបាល់ទាត់ពិភពលោក។

ខណ:នាង Ines Rau ជាតារាម៉ូដែលជនជាតិបារាំង ដោយបានសម្រេចចិត្តកែភេទរបស់ខ្លួនឱ្យក្លាយជាមនុស្សស្រីពេញលក្ខណៈកាលពីអាយុ ១៦ ឆ្នាំ។ សព្វថ្ងៃនាងជាម៉ូដែលកែភេទដំបូងគេបានថតអាក្រាតកាយឱ្យទស្សនា​វដ្ដី​ Playboy​។

សម្រាប់ Rau បានចូលមកចាប់អាជីពថតរូបភាពស្រើបស្រាលឱ្យ Playboy ជាលើកដំបូងកាលពីឆ្នាំ ២០១៤ ហើយក្រោយកែភេទបានសម្រេច នាងផ្ដល់កិត្តិយសឱ្យក្លាយតារាម៉ូដែលកែភេទដំបូងគេដែលបង្ហាញខ្លួននៅលើគម្របទស្សនាវដ្ដី។ បីឆ្នាំក្រោយមកទៀត ទើបនាងបានបង្ហាញខ្លួននៅលើក្របសៀវភៅរបស់ Playboy ជាលើកទីពីរ។ប៉ុន្តែនៅពេលនេះ Rau ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង បើទោះបីជា Playboy ព្យាយាមលើកស្ទួយលើរូបនាង។

បច្ចុប្បន្ន Kylian Mbappe ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ របស់ក្លិបបាល់ទាត់​ Paris Saint Germain ជាប់ជាកីឡាករដែលមានមាន​តម្លៃ​ខ្លួន​ជាងលើពិភពលោក ១៦៨.៥លាន​ដុល្លារ​ ខណ:រូបគេក៏ទើបបន្តកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥ ធ្វើឱ្យក្តីរំពឹងរបស់ Real Madrid ដែលចង់បានរូបគេត្រូវសាបសូន្យ៕

Share.