បើ​តាម​ការ​បញ្ជាក់​​នៅ​លើ​ហេ្វសប៊ុក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ថា​នាយឧត្តមសេនីយ៍ សៅ សុខា ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ នៅ​រសៀល​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០២១។

នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​នៃ​កងយោធពល​ខេមរ​ភូមិន្ទ មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុម​ការងារ​ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១)។

សមិទ្ធផលដែលត្រូវសម្ពោធមាន សាលាសំណាក់ វេទិកា តារាងបាល់ទាត់ ស្រះទឹក បន្ទប់អនាម័យ ការដាំកូនឈើ នឹងការរៀបចំក្រុងពាលី សាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម។ តំបន់​ប្រវត្តិ​សាស្ត្រ​X-១៦ ​មាន​ទីតាំង​​ស្ថិត​នៅ​ឃុំ​កោះថ្ម ​ស្រុក​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ៕

Telegram-Troryorng
Share.