ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបើកទ្វាកីឡដ្ឋានជាតិមរតកតេជោដើម្បីទទួលក្រុមជម្រើសជាតិប្រ៊ុយណេ ប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ស្អែក វេលាម៉ោង ៥:00នាទីល្ងាចតទៅ។

មុនពេល​ប៉ះក្រុម​កម្ពុជា​លោក Mario Rivera គ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រ៊ុយណេ បានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មានថា៖ «សម្រាប់ការប្រកួត​នៅ​ថ្ងៃស្អែក គឺ​ជាការ​ប្រកួត​ដ៏​តានតឹង​មួយ​សម្រាប់​ពួក​យើង​ ព្រោះ​កម្ពុជា ជា​ក្រុមខ្លាំង»។

គ្រូបង្គោលប្រ៊ុយណេ សញ្ជាតិអេស្ប៉ាញរូប​នេះបន្ថែម​ថា៖ «យើង​កមពុង​បន្ត​ការ​កែលម្អក្រុមរបស់​ពួក​យើង​នៅ​រាល់​គ្រប់​ការ​ប្រកួត​ ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បំផុតដូច​ពី​មុន​ ហើយ​វាគឺ​ជាអាទិភាពក្នុង​ក្រុម​របស់​យើង។ យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សម្ថភាពដើម្បី​ទទួល​បាន​អ្វី​មួយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក»។

គួរ​រំលឹកថា កម្ពុជា​និង​ប្រ៊ុយណេ គឺ​ជាក្រុម​ដែល​ស្ថិ​នៅ​ក្នុង​ពូល A។ ឆ្លង​កាត់​ការ​ប្រកួត ២ប្រកួត​កម្ពុជាឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៣-២ និងចាញ់​ឥណ្ឌូណេស៊ី ២-០ ខណ:ប្រ៊ុយណេ ឆ្លង​កាត់​ ៣ប្រកួត​ចាញ់​ទាំង​អស់ ចាញ់​ថៃ ៥-០ ចាញ់​ហ្វីលីពី ៥-១ និង​ចាញ់​ឥណ្ឌូណេស៊ី ៧-០។

គិតត្រឹមថ្ងៃនេះតារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖ ថៃ ឈរនៅកមពូលតារាង មាន៦ពិន្ទុ, ឥណ្ឌូណេស៊ី លេខ២មាន ៦ពិន្ទុ, កម្ពុជា លេខ៣មាន ៣ពិន្ទុ, ហ្វីលីពីន លេខ៤មាន ៣ពិន្ទុ ៥. ប្រ៊ុយណេ សូន្យពិន្ទុ។ តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖ ម៉ាឡេស៊ី ឈរនៅកមពូលតារាង មាន ៦ពិន្ទុ, វៀតណាម លេខ២មាន ៦ពិន្ទុ, សិង្ហបុរី លេខ៣មាន ៦ពិន្ទុ ខណ: មីយ៉ាន់ម៉ា និងឡាវ មានសូន្យពិន្ទុ៕

Share.