ក្រោម​ការ​រៀបចំដោយ​សហព័ន្ធកីឡាបាល់ទាត់​អាស៊ាន (AFF) ការ​ប្រកួត​ពាន​រង្វាន់​ធំប្រចាំតំបន់​អាស៊ាន​នៅឆ្នាំ២០២២នេះ មាន​ឈ្មោះថា AFF Mitsubishi Electric Cup 2022 ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃ​ទី២០ ខែធ្នូ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ការ​ប្រកួត​មាន​ក្រុម​​ជម្រើសជាតិ ១០ប្រទេសចូល​រួម​ នឹង​បាន​ប្រើ​ប្រាស់​កីឡដ្ឋាន​ចំនួន ១២ក្នុង​ប្រទេស​ចំនួន៩ សម្រាប់​ធ្វើ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល។

កីឡាដ្ឋាន​ទាំង១២នោះរួម​មាន​ដូច​ខាង​ក្រោម៖

១. ពហុកីឡដ្ឋានជាតិ មរតកតេជោ ប្រទេសកម្ពុជា អាច​ផ្ទុក​អ្នកទស្សនាបាន ៦០ ០០០នាក់

២. ពហុកីលដ្ឋាន Mỹ Đình National ប្រទេសវៀតណាម អាច​ផ្ទុក​អ្នកទស្សនាបាន ៤០ ១៩២នាក់

៣. ពហុកីឡដ្ឋាន Rizal Memorial ប្រទេសហ្វីលីពីន អាច​ផ្ទុក​អ្នកទស្សនាបាន ១២ ០០០នាក់​

៤. ពហុកីឡដ្ឋាន New Laos National ប្រទេសឡាវ អាច​ផ្ទុក​អ្នកទស្សនាបាន ២៥ ០០០នាក់

៥. ពហុកីឡដ្ឋាន Thammasat ប្រទេសថៃ អាច​ផ្ទុក​អ្នកទស្សនាបាន ១២ ០០០នាក់

៦. ពហុកីឡដ្ឋាន Rajamangala ប្រទេសថៃ អាច​ផ្ទុក​អ្នកទស្សនាបាន ៥១ ៥៥២នាក់

៧. ពហុកីលដ្ឋាន Thuwunna ប្រទេសមីយ៉ានម៉ា អាច​ផ្ទុក​អ្នកទស្សនាបាន ៣២ ០០០នាក់

៨. ពហុកីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូណេស៊ី អាច​ផ្ទុក​អ្នកទស្សនាបាន ៧៧ ១៩៣នាក់


៩. ពហុកីឡដ្ឋាន Bukit Jalil National ប្រទេសម៉ាឡេស៊ី អាច​ផ្ទុក​អ្នកទស្សនាបាន ៨៧ ៤១១នាក់

១០. ពហុកីឡដ្ឋាន Kuala Lumpur ឬ KLFA ប្រទេសម៉ាឡេស៊ី អាច​ផ្ទុក​អ្នកទស្សនាបាន ១៨ ០០០នាក់

១១. ពហុកីឡដ្ឋាន Singapore National ប្រទេសសិង្ហបុរី អាច​ផ្ទុក​អ្នកទស្សនាបាន ៥៥ ០០០នាក់

១២. ពហុកីឡដ្ឋាន Jalan Besar ប្រទេសសិង្ហបុរី អាច​ផ្ទុក​អ្នកទស្សនាបាន ៦ ០០០នាក់

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 បានឈាន​ដល់​ថ្ងៃ​ទី២៩ ខែធ្នូ ដោយ​ក្រុម​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ប្រ៊ុយណេ នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ វេលាម៉ោង ៥:០០នាទីល្ងាច​តទៅ។

ខណ:ឥណ្ឌូណេស៊ី ជួបថៃ ក្នុង​កីឡដ្ឋាន Gelora Bung Karno វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ។ ក្នុងពូល A ចំណាត់​ថ្នាក់បណ្តោះអាសន្ន៖ ថៃ ឈរនៅកមពូលតារាង មាន៦ពិន្ទុ, ឥណ្ឌូណេស៊ី លេខ២មាន ៦ពិន្ទុ, កម្ពុជា លេខ៣មាន ៣ពិន្ទុ, ហ្វីលីពីន លេខ៤មាន ៣ពិន្ទុ ៥. ប្រ៊ុយណេ សូន្យពិន្ទុ៕

Share.