ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 កំពុង​បន្តប្រកួត​ជម្រុះ​ក្នុង​ពូល​ដោយ​នៅ​ល្ងាច​នេះ​កម្ពុជា និង​ត្រូវ​ជួបក្រុមប្រ៊ុយណេ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០នាទីល្ងាច និងថៃជួបក្រុមឥណ្ឌូណេស៊ី ក្នុងកីឡដ្ឋានGelora Bung Karno ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០នាទីតទៅ។

ការ​ប្រកួត​ពាន​រង្វាន់​ធំប្រចាំតំបន់​អាស៊ាន​នៅឆ្នាំ២០២២នេះ មាន​ឈ្មោះថា AFF Mitsubishi Electric Cup 2022 ដែល​រៀបចំដោយ​សហព័ន្ធកីឡាបាល់ទាត់​អាស៊ាន (AFF) បានដាក់អាជ្ញាកណ្ដាល​ចំនួន៩រូប​ដើម្បីដឹក​នាំការ​ប្រកួត។

បន្ទាប់​ពី​ប្រកួត​ជម្រុះ​តាម​ពូល​បាន​១២ ប្រកួត​រួច​មក​មាន​អាជ្ញាកណ្ដាល​ ៣រូប​ប៉ុណ្ណេះ​ដែល​បាន​ដឹក​នាំ​បាន​៣ប្រកួត​រួម​ហើយ​ ក្នុង​នោះ​មានដូចខាង​ក្រោម៖

១. លោក Ryuji Sato សញ្ជាតិជប៉ុន ប្រើប្រាស់កាតអស់៩ (លឿង៧ ក្រហម២) ដឹកនាំការប្រកួត៖ ឥណ្ឌូណេស៊ី ប៉ះ កម្ពុជា និងវៀតណាម ប៉ះ ម៉ាឡេស៊ី

២. Yudai Yamamoto សញ្ជាត្តិជប៉ុន ប្រើប្រាស់កាតអស់៦ (លឿង៦ ក្រហម០) ដឹកនាំការប្រកួត៖ ថៃ ប៉ះ ហ្វីលីពីន និងឡាវ ប៉ះ សិង្ហបុរី

៣. Majed Mohammed Alshamrani សញ្ជាតិអារ៉ាប៊ីសាអ៊ូឌីត ប្រើប្រាស់កាតអស់៦ (លឿង៥ ក្រហម០) ដឹកនាំការប្រកួត៖ ម៉ាឡេស៊ី ប៉ះ ឡាវ និងកម្ពុជា ប៉ះ ហ្វីលីពីន

ជំនួបនៅល្ងាច​ថ្ងៃទី២៩ ខែធ្នូ នេះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹង ក្រុមជម្រើសជាតិប្រ៊ុយណេ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៥:០០នាទីល្ងាចតទៅ នៅរាជធានីភ្នំពេញ ខណ:ថៃ នឹង​ត្រូវ​ជួប​ក្រុមឥណ្ឌូណេស៊ី ក្នុងកីឡដ្ឋាន Gelora Bung Karno ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០នាទីល្ងាច។

គិតត្រឹមថ្ងៃនេះតារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖ ថៃ ឈរនៅកមពូលតារាង មាន៦ពិន្ទុ, ឥណ្ឌូណេស៊ី លេខ២មាន ៦ពិន្ទុ, កម្ពុជា លេខ៣មាន ៣ពិន្ទុ, ហ្វីលីពីន លេខ៤មាន ៣ពិន្ទុ ៥. ប្រ៊ុយណេ សូន្យពិន្ទុ។ តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖ ម៉ាឡេស៊ី ឈរនៅកមពូលតារាង មាន ៦ពិន្ទុ, វៀតណាម លេខ២មាន ៦ពិន្ទុ, សិង្ហបុរី លេខ៣មាន ៦ពិន្ទុ ខណ: មីយ៉ាន់ម៉ា និងឡាវ មានសូន្យពិន្ទុ៕

Share.