សិល្បៈ​អន្តរជាតិ៖ តារា​សម្ដែង/​តារា​ចម្រៀង​ Tiffany Young បាន​បង្ហាញ​វត្តមាន​ក្នុ​កម្មវិធី​សម្ភាសន៍​របស់​អ្នក​កាសែត​ក្រោយ​បាន​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​ភាពយន្ត​ល្បី​ «Reborn Rich» របស់​ស្ថានីយ​ទូរទស្សន៍ JTBC ចំពោះ​ករណី​ដែល​មាន​មតិរិះគន់​ទៅលើ​ការ​សម្ដែង​រឿង​ភាគ​លើក​ដំបូង​​របស់​នាង​។

នៅ​ក្នុង​រឿង​ភាគ​នេះ​ សមាជិក​ Girls’ Generation គឺជា​តារា​សម្ដែង​ទោល​ជនជាតិ​អាមេរិក​-កូរ៉េ​ឈ្មោះ​ Rachel ដោយ​ធ្វើ​ការសម្ងាត់​ជាមួយ​ Jin Do Joon (Song Joong Ki)និង Oh Se Hyun (Park Hyuk Kwon)

ចម្លើយ​ដំបូង​ដែល​ Tiffany ឆ្លើយតប​នោះ​គឺទាក់ទង​នឹង​សំនួរ​របស់​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​បាន​បង្ហោះ​ចោទ​សួរ​ថា​ តើ​ Rachel ទៅណា​? ដោយ​នាង​បាន​លើក​ឡើង​ថា​ «ខ្ញុំ​ពិត​ជា​អរគុណណាស់​ដែល​អ្នក​គាំទ្រ​ឆ្ងល់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ Rachel. ដំបូង​ឡើយ​ខ្ញុំ​ពិត​ជា​គិត​ថា​ Rachel គឺជា​តួអង្គ​មួយ​ដែល​អាច​ធ្វើ​អ្វី​បាន​ដោយគ្មាន​ទី​បញ្ចប់​។ ហេតុ​នេះ​ហើយ​ខ្ញុំ​ពិត​ជា​អរគុណមែនទែន​ដែល​អ្នក​ទស្សនា​សួរ​សំនួរ​ថា​ តើ​ Rachel ទៅណា? និង​ តើ​ពេល​នេះ​ Rachel កំពុង​ធ្វើ​អ្វី?

បន្ថែម​លើស​ពីនោះ​ Tiffany បាន​បើក​ចិត្ត​និយាយ​ដល់​ពាក្យ​រិះគន់​ដែល​នាង​បាន​ទទួល​ពីអ្នក​ទស្សនា​ខ្លះ​ដែល​មាន​អារម្មណ៍​ថា​នាង​គឺ​ជា​បន្ទុក​សម្រាប់​តារា​សម្ដែង​ជើង​ចាស់​ទាំង​អស់​។ ក្នុង​នោះ​តារា​រូប​នេះ​បាន​បញ្ជាក់​ថា​ ក្នុង​នាម​ជា​​អ្នក​សម្ដែង​ ខ្ញុំ​តែងតែ​បើក​ចិត្ត​ស្ដាប់​ការ​ចង់​បាន​របស់​អ្នក​ទស្សនា​និង​ទស្សនិកជន​។ ខ្ញុំ​ព្យាយាម​ស្ដាប់​ហើយ​យក​ទៅ​ធ្វើ​ការ​ពិចារណា​និង​គិតគូ​។ ការ​សម្រេចចិត្ត​របស់​ខ្ញុំ​ទទួល​បាន​ការ​យល់​ឃើញ​ផ្ទុយ​ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយម​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ខុស​ពី​នេះ​លើក​ឡើង​។

នាង​បាន​បន្ត​ថា​ «ខ្ញុំ​គឺ​ជា​តារា​សម្ដែង​រលក​ក្រោយ​។នៅ​ក្នុង​ការសម្ដែង​ខ្ញុំ​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​និង​ការ​ប្រាប់​ពី​សេណារីយ៉ូ​សាច់​រឿង​មុន​ពេល​គេ​យក​ទៅ​កាត់​ត​និង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។ ខ្ញុំ​មាន​តែ​ទទួល​យក​នៅ​សសមិទ្ធិផល​ចុង​ក្រោយ​ដែល​យក​មក​ចាក់​បញ្ចាំង​ ហើយ​សិក្សា​ពី​វា​យ៉ាងយក​ចិត្ត​ទុក​ដាក់​។ ប៉ុន្តែ​ខ្ញុំ​សូមនិយាយ​ថា​នៅ​ក្នុង​ឈុត​ឆាក​ជា​ច្រើន​ ខ្ញុំ​សម្ដែង​ទៅ​តាម​ការ​ណែនាំ​ មិន​មែន​ចេញ​ពី​ការ​គិត​របស់​ខ្ញុំ​នោះ​ឡើយ​។ ខ្ញុំ​ជឿជាក់​ថា​ពេល​ដែល​មាន​ឱកាស​សម្ដែង​កាន់​តែ​ច្រើន​ ខ្ញុំ​នឹង​អភិវឌ្ឍ​បាន​បែបផែន​នៃ​ការ​សម្ដែង​មួយ​ជា​របស់​ខ្លួន​ឯង​ ប៉ុន្តែ​នៅ​ពេល​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម​ការណែនាំ​តាម​ស្គ្រីប​រឿង​ ដែល​ខ្ញុំ​ទទួល​បាន​​និង​ការ​ណែនាំ​ពី​អ្នក​ដឹកនាំ​។

ចុង​ក្រោយ​ Tiffany បាន​បញ្ជាក់​ទៀត​ថា​ «ការ​សម្ដែង​ក្នុង​រឿង​នេះ​គឺជា​ការរៀន​សូត្រ​មួយ​ដ៏ល្អសម្រាប់​ខ្ញុំ​។អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​តើ​ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួន​បាន​កម្រិត​ណា​ តើ​ខ្ញុំ​អាច​ក្លាយ​ជា​ចំណែក​សំខាន់​នៃ​សាច់​រឿង​បាន​ដល់​កម្រិត​ណា​?

ប្រភព៖ Allkpop

Share.