ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់យុវជនស្រុកល្វាឯម អាយុ២២ឆ្នាំ ប្រចាំឆ្នាំ២០២២ ដើម្បីអបអរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។

ក្រុមបាល់ទាត់ជើងខ្លាំងទាំង ៤ក្រុម មកពី ៤ឃុំផ្សេងគ្នា នៃ​ស្រុក​ល្វាឯម នឹង​ត្រូវ​ជួប​គ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​ពាន​រង្វាន់​ មានដូចជា៖

១. ក្រុមបាល់ទាត់យុវជនភូមិទឹកឃ្លាំង


២. ក្រុមបាល់ទាត់យុជនសារិកាកែវ


៣. ក្រុមបាល់ទាត់យុវជនអធិរាជជ្រោយពិសី


៤. ក្រុមបាល់ទាត់យុវជនព្រែកឬស្សី

កាលវិភាគសម្រាប់ការប្រកួតវគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៖

  • យុវជនភូមិទឹកឃ្លាំង VS យុជនសារិកាកែវ ម៉ោង ២:០០ នាទីតទៅ
  • អធិរាជជ្រោយពិសី VS យុវជនព្រែកឬស្សី នៅវេលាម៉ោង ៤:០០ នាទី​តទៅ

គួរ​បញ្ជាក់​ថា ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនស្រុកល្វាឯម ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២២ នៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំ​ទឹក​ឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បី​រក​ក្រុម​ដែល​​ត្រូវ​ឡើង​ទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្ត៕

អត្ថបទ៖ សុន ភានុ

Share.