ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ បានប្រកាសពីការចាកចេញរបស់លោកគ្រូ Oriol Segura បន្ទាប់ពីមានការយល់ព្រមទាំងសងខាង។ លោកគ្រូ Oriol បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលឆ្នាំ២០២២។

លោក Oriol Segura ត្រូវបានតែងតាំងក្នុងនាមជាគ្រូជំនួយរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលថ្ងៃទី២៧ ខែមករា ដើម្បីត្រៀមខ្លួនសម្រាប់ Cambodian Premier League រដូវកាល ២០២២ ហើយក៏ត្រូវចែកផ្លូវពីក្លិបវិញ។


គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ រូបនេះក៏ធ្លាប់បានចូលរួមជាមួយក្លិបបាល់ទាត់ អង្គរថាយហ្គឺរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីដឹកនាំក្រុមអស់រយ:ពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៧-២០២១ សរុប១០០ប្រកួតគត់។

សម្រាប់រដូវកាលឆ្នាំ២០២២នេះ មានចំណាត់ថ្នាក់រួមដូចជា៖
ជើងឯក ៖ ភ្នំពេញក្រោន ៥២ពិន្ទុ
ជើងឯករង៖ វិសាខា ៥២ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១ពិន្ទុ
លេខ៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ៕

Share.