នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែប្រយុទ្ធថ្មី Emmanuel Junior Mbarga Nkene ត្រៀមសម្រាប់ពានរង្វាន់នានាដូចជា Cambodian League Cup និង Cambodian Premier League ២០២៣-២៤។

មុនចូលរួមជាមួយវិសាខា ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ២៣ឆ្នាំ កម្ពស់១.៧០ម៉ែត្ររូបនេះបានចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីជើងទី២ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២១។ ខណ:រដូវកាលឆ្នាំ២០២២នេះ Emmanuel Mbarga ស៊ុតបញ្ចូលទីបាន២គ្រាប់ និង Assists បាន៧ដង។

យ៉ាងណាមិញនៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសចែកផ្លូវជាមួយកីឡាករ Emmanuel Mbarga បន្ទាប់ពីមាន​ការ​យល់ព្រម​ទាំង​សង​ខាងក្នុងការបញ្ចប់កិច្ចសន្យា។

គួរដឹងថាខ្សែប្រយុទ្ធស្លាប Emmanuel Mbarga គឺជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមីនា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា៕

Share.