ម្ចាស់ស្បែកជើងមាស​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០១៤ គឺខ្សែប្រយុទ្ធ Dzarma Bata ចូលរួម​ជាមួយ​ក្រុម​លីគ​លំដាប់​ទី​៣របស់ប្រទេស​ថៃ​ ដែល​ទេីប​មាន​អាយុ៤ឆ្នាំ​ Watbot City FC បន្ទាប់ពីចាកចេញពីសូលទីឡូអង្គរ ក្រោយចប់លីគលំដាប់ទី២របស់ប្រទេសកម្ពុជា Cambodia League 2។

ខ្សែប្រយុទ្ធ Dzarma Bata ឈ្មោះពេញ Dzarma Bata Debiro កើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩៣ នៅទីក្រុង Owode ប្រទេសនីហ្សេរីយ៉ា បច្ចុប្បន្នមានវ័យ២៩ឆ្នាំ និងកម្ពស់១.៨០ម៉ែត្រ។

Bata គឺជាកីឡាករបរទេសមានបទពិសោធជោគជាំក្នុងលីគកំពូលកម្ពុជា ពិសេសគេធ្លាប់ជួយក្រុមបឹងកេត លើកពានលីគ ២សម័យកាលក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២០។

ខណ:រូបគេក៏ធ្លាប់លេងនៅក្លិបជាច្រើននៅប្រទេសកម្ពុជា ដូចជា៖ ព្រះខ័នរាជស្វាយរៀង, អង្គរថៃហ្គឺរ, អាស៊ីអឺរ៉ុប យូណាយធីត, ភ្នំពេញក្រោន ,កងយោធពលខេមរភូមិន្ទ និងចុងក្រោយសូលទីឡូអង្គរ៕

Share.