អ្នកជំងឺកូវីដ១៩ វ័យចំណាស់បានចូលមកសម្រាកព្យាបាលតាមច្រករបៀងនៃមន្ទីរពេទ្យក្នុងទីក្រុង សៀងហៃ យ៉ាងកកកុញ នាថ្ងៃ អង្គារ​ នេះ ខណៈរលកនៃការឆ្លងកូវីដ១៩ បានបោកបក់ពេញទីក្រុងធំៗរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី ០៣ ខែ ​មករា ឆ្នាំ ២០២៣។

អ្នកកាសែត AFP បានរាយការណ៍ថា នៅមន្ទីរពេទ្យចំនួន២ ក្នុងទីក្រុង បានឃើញអ្នកជំងឺវ័យចំណាស់រាប់រយនាក់ ភាគច្រើនកំពុងដេកលើគ្រែតាមទីសាធារណៈ ដោយសារតែបន្ទប់សង្រ្គោះបន្ទាន់ត្រូវបានបំពេញលើសសមត្ថភាព។

ទីក្រុង ប៉េកាំង កាលពីខែមុន បានរុះរើសរស្ដម្ភសំខាន់ៗនៃគោលនយោបាយសូន្យ-កូវីដ របស់ខ្លួនយ៉ាងឆាប់រហ័ស ដោយបានលុបចោលជាមួយនឹងវិធានការបិទខ្ទប់ភ្លាមៗ ការធ្វើតេស្ដទ្រង់ទ្រាយធំ និង ការដាក់ឲ្យនៅដាច់ដោយឡែកពីគេជាដើម។

ការដកវិធានការនៃការទប់ស្កាត់រយៈពេល ៣ឆ្នាំ បានជំរុញឲ្យមានការធូរស្រាលនៅទូទាំងប្រទេស ប៉ុន្ដែបានធ្វើឲ្យមានការឆ្លងមេរោគជាច្រើននៅក្នុងប្រព័ន្ធថែទាំសុខភាពដែលទ្រុឌទ្រោមរបស់ប្រទេស។

សូមជម្រាបថា ទីក្រុង សៀងហៃ ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានជាងគេបំផុតរបស់ប្រទេសចិន កំពុងតែជួបវិបត្តិធ្ងន់ធ្ងរ ដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រជាជនប្រហែល ៧០ភាគរយនៃចំនួនប្រជាជនក្នុងទីក្រុងនេះ ឬ ស្មើនឹងមនុស្សប្រហែល ១៨លាននាក់ ទំនងជាបានឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីខែមុនមក៕

ប្រភព៖ CNA

Share.