សិល្បៈ​អន្តរជាតិ៖ រឿង​ដែល​អ្នក​គាំទ្រ​រឿង​ភាគ​កូរ៉េ​កំពុង​ចាប់​អារម្មណ៍​ជា​ពិសេស​នា​ខណៈ​នេះ​គ្មាន​អ្វី​ក្រៅ​ពី​សាច់​រឿងស្នេហា​ក្នុង​វគ្គ២​​ «Alchemy of Souls» ដែល​សម្ដែង​ដោយ​ Lee Jae Wook និង​ Go Yoon Jung នោះ​ឡើយ។

ថ្មីៗ​នេះ​ភាពយន្ត​បែប​អភិនីហារ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​ឡើង​កម្ដៅ​ជា​អតិបរមា​ជាមួយ​នឹង​ឈុត​ឆាក​ផ្អែម​ល្ហែម​នាំ​អ្នក​ទស្សនា​ក្ដៅ​ខ្លួន​រវាង​តួ​ឯក​ប្រុស​ស្រី​នៃ​សាច់​រឿង​។

តួឯក Jang Ok និង Jin Bu Yeon កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​មួយ​ពិបាក​អធិប្បាយ​ឬ​អាច​និយាយ​បាន​​ស្នេហា​ប្រៀប​បាន​ទឹក​លើ​ស្លឹក​ឈូក​ ជា​ពិសេស​ឈុត​ឆាក​ដែល​ Jang Ok ចាប់​ Jin Bu Yeon ថើប​មាត់​ទាំង​ដែល​គេ​នៅ​ស្រលាញ់​ Naksu ពេញ​បេះដូង។

អ្នក​ទស្សនា​បាន​ដឹង​ហើយ​ថា​ប៉ុន្មាន​ភាគ​មក​នេះ​ទំនាក់ទំនង​រវាង​តួ​ឯក​ទាំង​ពីរ​ចាប់​ផ្ដើម​អភិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ព្រោះ​អ្នក​ទាំងពីរ​រួម​ដៃ​គ្នា​ជួយ​ Seo Yul។ យ៉ាងណាមិញ​ Jang Ok បាន​សន្យា​បញ្ជូន​ Jin Bu Yeon ត្រលប់​ទៅ​ផ្ទះ​វិញ​ជា​ថ្នូរ​នឹង​ការ​ជួយ​សង្គ្រោះនិង​ព្យាបាល​ Seo Yol។

​បន្ទាប់​ពី​សន្យា​បញ្ជូន​ Bu Yeon ទៅផ្ទះវិញ​ ប៉ុន្តែ​ Jang OK បែរ​ជា​តូច​ចិត្ត​ដែល​​ Jin Bu Yeon បែរ​ជា​ចាក​ចេញ​ដោយ​មិន​លា​។ ក្រោយ​ពី​ជជែក​គ្នា​យ៉ាង​ក្ដៅ​គគុក​ ប៉ុន្តែ​ Bu Yeon បាន​ត្រៀម​ខ្លួន​ទៅ​ផ្ទះ​រួច​ស្រេច​ហើយ​តែ​​ត្រូវ​ Jang OK ឃាត់​។ ដូច្នេះ​ Bu Yeon មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ចិត្ត​ភ្លាម​ៗរបស់​ Jang Ok ហើយ​បាន​និយាយ​ថា​ «ខ្ញុំ​មិន​ចង់​ជួប​លោក​ទៀតទេ​»។

ចំណែក​ Jang Ok កាន់​តែ​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​នៅពេល​គេ​សារភាព​ថា​គេ​ក៏​យល់​ដូច​គ្នា ព្រោះ​គេ​មាន​ចិត្ត​ចំពោះ​ Bu Yeon ហើយ​ចង់​នៅ​ក្បែរ​នាង​ពេល​នាង​គ្មាន​នាង​នៅ​ក្បែរ​។ និយាយ​ទៅ​​អាកប្បកិរិយាស្ងប់​ស្ងាត់​​ដែល​គេ​មាន​ចំពោះ​នាង​​តាំង​ពី​ដំបូង​ មិន​ប្លែក​នោះ​ឡើយ​ដែល​ Bu Yeon ភ្ញាក់​ផ្អើល​ចំពោះ​ពាក្យ​សារភាព​នេះ​។

ទីបំផុត​ពេល​វេលា​ដែល​អ្នក​ទស្សនា​បាន​មកដល់​គឺ​នៅពេល​ដែល​អ្នក​ទាំងពីរ​មាន​ពេលវេលា​ផ្អែមល្ហែម​ជាមួយ​គ្នា​គឺ​ស្នាម​ថើប​ដំបូង​ដែល​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ស្នេហា​ជ្រាលជ្រៅ​ ​អារម្មណ៍​ដែល​ច្របូកច្របល់​ របស់​តួ​អង្គ។

ឈុត​ឆាក​ចុង​ក្រោយ​នេះ​បញ្ចប់​ទៅ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ដាយ​ ប៉ុន្តែ​មិន​ថ្វី​នោះ​ឡើយ​ព្រោះ​ផ្ដើម​បើក​ក្បាល​ភាគ​ថ្មី​ អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ថើប​គ្នា​យ៉ាង​ស្អិត​ល្មួត​ ហើយ​មើល​ទៅ​កាន់​តែ​ក្ដៅ​គគុក​ជាង​មុន​ទៀត​ ជា​ពិសេស​ស្នាម​ថើប​នេះ​គឺ​យូរ​ជាង​មុន​ភាគ​ថែម​ទៀត​ផង​។

ដូច​ការ​រំពឹង​ទុក​ បន្ទាប់​ពី​ភាគ​ទាំង​ពីរ​ខាង​លើ​បាន​ផ្សាយ​ចេញ​ អ្នក​ទស្សនា​ជា​ច្រើន​បាន​ឈ្លក់​វង្វេង​ចំពោះ​គូស្នេហ៍​ក្នុង​រឿង​ភាគ​នេះ​ជា​ពិសេស​គឺ​ស្នាម​ថើប​ដ៏​ស៊ីជម្រៅ​រវាង​តួអង្គ​ទាំង​ពីរ​បន្ទាប់​ពី​អារម្មណ៍​​របស់​តួ​អង្គ​​ចាប់​ផ្ដើម​វិវត្តន៍​ទៅ​ជា​ស្នេហា​៕

ប្រភព៖ Koreaboo

Share.