សិល្បៈ​អន្តរជាតិ​៖ ក្រោយ​ផ្ទុះ​ដំណឹងស្នេហា​របស់​ Super Star លំដាប់​ទីមួយ​ប្រទេស​ថៃ​ Aum Patchrapa និង​បុរស​គូស្នេហ៍​ជា​សេដ្ឋី​ដើរ​ដល់​ផ្លូវបែក​ដោយ​សារ​តែមាន​បាត​ដៃ​ទីបីនោះ មាន​​តម្រុយ​បាន​ទម្លាយ​មក​ថា​គឺជា​តារា​សម្ដែង​​មាន​ឈ្មោះ​អក្សរ​កាត់​ «M» ប៉ុន្តែ​​អ្នក​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​បាតដៃ​ទីបី​នោះ​គឺ​ Matt សង្សារ​ Songkran អតីត​ស្វាមី Aff។

ពិត​ណាស់​ស្នេហា​រយៈ​ពេល​៥​ឆ្នាំ​រវាង​ Aum និង​ Hi-So POK បាន​ចប់​សព្វគ្រប់​ហើយ​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភាគី​ខាង​ប្រុស​ ដោយ​លោក​ឱ្យ​ហេតុផល​ថា​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​ភាគី​ទាំង​សងខាង​។ អតីតសង្សារ​ Aum បាន​លើក​ឡើង​ថារយៈ​ពេល​សេពគប់​គ្នា​លោក​ស្រលាញ់ និង​ផ្ដល់​កិត្តិយស​ដល់​គូស្នេហ៍​ខ្លាំង​ណាស់ លោក​មិន​ដែល​សូម្បីតែ​គិត​ក្បត់​ឬ​លួច​មាន​ថ្មី​ ព្រោះ​ Aum ជានារី​ល្អ​ម្នាក់​ស្រលាញ់​គ្រួសារ​លោក​ រយៈ​ពេល​កន្លង​មក​អ្នកទាំងពីរ​បាន​ឆ្លងកាត់​រឿងរ៉ាវជា​ច្រើន​ទាំង​សុខនិង​ទុក្ខ​ជាមួយ​គ្នា​។

​លោក​ Pok បាន​បន្ថែម​ទៀត​ថា​លោក​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​ដែល​រឿង​ស្នេហា​ទាំង​ពីរ​របស់​លោក​ ធ្វើ​ឱ្យ​មាន​ប៉ះពាល់​ដល់​បុគ្គល​ទីបី ទាំង​ដែល​មិន​បាន​ដឹង​រឿងរ៉ាវ​អ្វីទាំង​អស់​ត្រូវ​មក​ក្ដៅ​ក្រហាយ​ព្រោះ​តែ​រឿង​របស់​លោក​។ ​

ដំណឹង​បាត​ដៃ​ទីបី​នេះ​បាន​បែកធ្លាយ​ដោយ​សារ​មាន​អ្នក​ឃើញ​តារា​ស្រី​ Matt បាន​ដើរ​ជាមួយ​ Hi-So Pok ថែម​ទាំង​កាន់​ដៃ​គ្នា​ទៀត​ផង នៅពេល​ដែល​គេ​ចូល​ទៅ​សួរ​តារា​ស្រី​រូប​នេះ​បាន​ឆ្លើយតប​ថា​ដោយ​សារ​តែ​ខ្លាច​វង្វេង​ ប៉ុន្តែ​ចម្លើយ​នេះ​មិន​ត្រូវ​បាន​គេ​ជឿ​នោះ​ឡើយ​។

តំណាង​របស់​ភាគី​ Matt បាន​ចេញ​មកបដិសេធ​ពី​ដំណឹង​ចចាមអារ៉ាម​ស្នេហា​នេះ​ដោយ​អះអាង​ថា​ Matt និង​​សង្សារ​ នៅស្រលាញ់​គ្នា​ស្អិតល្មួត​ ខណៈ​ដែល​ Matt បាន​ឆ្លើយ​ថា​រវាង​នាង​និង​លោក Pok គ្រាន់​តែ​ជាមិត្តធម្មតា​ប៉ុណ្ណោះ​។ ទោះ​ជា​មាន​ចម្លើយ​បែបនេះ​ក្ដី​គ្រប់​គ្នា​នៅតែមិន​ទាន់​ជឿសម្ដីរបស់ Matt នោះ​ឡើយ​ព្រោះ​កន្លងមក​តារា​ស្រី​រូប​នេះក៏ធ្លាប់​បដិសេធ​ថា​ខ្លួន​និង​ Songkran គ្រាន់តែជាមិត្ត​ធម្មតា​ដែរ នៅពេល​បែក​ធ្លាយ​ដំណឹង​នាង​គឺជា​ជន​ទីបី​ដែល​បំបែក​បំបាក់គ្រួសារ Aff និង​ Songkran នាពេល​កន្លងមក​។

ប្រភព៖ បរទេស​

Share.