ក្រោយ​​មាន​​លេច​ឮ​ព័ត៌មាន​ចេញ​មក​ថា​ មាន​ស្ថានីយ​ទូរទស្សន៍​មួយ​មាន​បុគ្គលិក​ឆ្លង​ជំងឺ​កូវីដ​-១៩ ​ជា​ច្រើន​នាក់​ ថ្មី​ៗ​នេះ​ស្ថានីយ​ទូរទស្សន៍​ Workpoint Entertainment បាន​ចេញ​មក​ប្រកាស​​បិទ​ស្ទីតយ៉ូ​ថត​ និង​ ផ្នែក​ការងារ​ការិយាល័យ​ចំនួន​ ១១​ ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្អាត​ និង​ បាញ់​ថ្នាំ​សម្លាប់​មេរោគ​។​

យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានីយ​មួយ​នេះ​​ បាន​ឱ្យ​ដឹង​ថា​ស្ថានការ​រាត​ត្បាត​ជំងឺ​ Covid-19 (កូវីដ​-១៩) នៅ​ក្នុង​ប្រទេស​ថៃ​នៅ​តែ​បន្ត​ឆ្លង​ជា​ទ្រង់ទ្រាយ​ធំ​ ក្រុមហ៊ុន​ទូរទស្សន៍​ Workpoint សូម​ប្រកាស​សេចក្ដី​ជូន​ដំណឹង​​បិទ​ស្ទីត​យ៉ូ​និង​ការិយាល័យ​​ការងារ​ចាប់​ពី​ថ្ងៃ​ទី​១០​ មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​២០​ មិថុនា​ ដោយ​ថ្ងៃ​ទី​២១​ មិថុនា​នេះ​ គឺ​ជា​ថ្ងៃ​ដំបូូង​ដែល​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ​នឹង​ធ្វើ​ការ​បើក​ដំណើរការ​​ថត​កម្មវិធី​ផ្សេង​ៗ​ ក៏​ដូច​ជា​​​ការិយាល័យ​ធ្វើ​ការ​ឡើង​វិញ​។​​

Workpoint គឺ​ជា​ស្ថានីយ​ទូរទស្សន៍​ ដែល​នាំ​មុខ​និង​ឈាន​មុខ​គេ​លើ​ផ្នែក​ Game Show និង​ Variety Show ព្រោះ​​ថ្មី​ៗ​នេះ​ ​ទូរទស្សន៍​ថៃ​មួយ​នេះ​ទើប​តែ​លក់​កម្មសិទ្ធិ​បញ្ញា​កម្មវិធី​ «The Wall Duet» ឱ្យ​ប្រទេស​នៅ​អ៊ឺរ៉ុប​ចំនួន​៧​ប្រទេស​ និង​ ប្រទេស​អាស៊ាន​គឺ​ប្រទេស​វៀតណាម​ ដើម្បី​យក​ទៅ​ផលិត​និង​ផ្សព្វផ្សាយ​នៅ​ប្រទេស​របស់​​គេ​រៀងៗ​ខ្លួន​៕​

Telegram-Troryorng
Share.