ខេត្តកណ្តាល៖ ការប្រកួតកីឡា២ប្រភេទ គឺកីឡាប៉េតង់ និងកីឡាបាល់ទាត់ នឹងត្រូវបានរៀបចំប្រកួតដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ ស្ថិតនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ក្រុមកីឡាករ កីឡាការិនីជាង ៥០ក្រុម ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល។

ចំពោះវិញ្ញាសាកីឡាបាល់ទាត់បុរស (មិនកំណត់អាយុ) មាន ១៤ក្រុម ដោយប្រើរូបមន្តប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួត នឹងរៀបចំនៅ ពហុកីឡដ្ឋានខេត្តកណ្តាល ចាប់ថ្ងៃពីទី០៥ តទៅដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣៕

Share.