ក្រុម​ជប៉ុន

ក្រុម​បាល់ទះ​នារី​ជម្រើស​ជាតិ​អាមេរិក ប្រេស៊ីល ជប៉ុន និង​ទួរគី ដណ្តើម​បាន​កៅអី​ឡើង​ទៅ​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទះ​នារី 2021 FIVB Volleyball Women’s Nations League ក្រោយ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ចំនួន​១៥ប្រកួត​មក​នេះ នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី។

ក្រោយ​ចប់​ប្រកួត​វិល​ជុំ​១៥​ប្រកួត ក្នុង​ចំណោម​សមាជិក​ទាំង​១៦ក្រុម ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueនឹង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ចំនួន​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ យក​ជើង​ឯក។ ការ​ប្រកួត​ដែល​មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី២៥ ខែ​មិថុនា ឆ្នាំ​២០២១។

ដូច្នេះ​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ខាង​មុខ ដោយ​ក្រុម​​លេខ២ ប្រេស៊ីល ក្រុម​លេខ​៣ ជប៉ុន ហើយ​ក្រុម​លេខ១​អាមេរិក ប៉ះ​​ក្រុម​លេខ៤ ទួរគី។ ក្រុម​ឈ្នះ​រវាង​គូ​ទាំង ២​ នឹង​មាន​កៅអី​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ដែល​បរាជ័យ​ត្រូវ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ និង​លេខ៤។

ចំណែក​ចំណាត់​ថ្នាក់​ក្រុម​ដែល​ចូលរួម​មាន លេខ​៥ ចិន, លេខ៦ សាធារណរដ្ឋ​ដូមីនីក, លេខ៧​ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និង​លេខ​១៦ ថៃ៕

Telegram-Troryorng
Share.