ភាគច្រើនអ្នកដឹកនាំ ដែលមានបំណងល្អ ច្រើនតែរង់ចាំសរសើរមនុស្សរបស់ខ្លួន លុះត្រាតែពួកគេធ្វើត្រូវឥតខ្ចោះតែម្តង។ ក្នុងន័យនេះ មានន័យថារង់ចាំរហូតដល់ពេលពួកគេបញ្ចប់គម្រោង ឬក៏សម្រេចគោលដៅ ។ បញ្ហានៅទីនេះគឺថា ពួកគេ (មេដឹកនាំ) នឹងត្រូវរង់ចាំជារៀងរហូត។

អ្នកដឹងហើយថា ការធ្វើបាន «ត្រូវឥតខ្ចោះមួយ» រួមផ្សំដោយការធ្វើត្រូវខ្លះៗមួយផ្នែក។ ការសរសើរ នៅរាល់ដំណាក់កាល នៃដំណើរការរីកចម្រើន វាគឺជារឿងសមហេតុផលជាង។ វាគឺជាគោលដៅបោះជំហានទៅមុខមួយ ។

រូបភាពតំណាង៖ ប្រភពបរទេស

អ្នកអាចធ្វើទៅរួចទេ ដែលលើកក្មេងឱ្យឈរហើយប្រាប់ឲ្យវាដើរ ។ លុះដល់ពេលវាដួលអ្នកពោលថា «អញប្រាប់អោយដើរ !» ហើយក៏ទះកំប៉េះគូទវា។ ពិតណាស់រឿងនេះ ពុំអាចទៅរួចទេ ។ អ្នកលើកក្មេងបញ្ឈរ ហើយវាដើរតតេតតូតរកដួលបន្តិច អ្នកស្រែកថា «ក្រោកឡើងកូន» ហើយក៏បោះដៃឱបថើបវា។

ថ្ងៃក្រោយមកក្មេងក៏បោះជំហានតតេះតតះ ហើយអ្នកបង្ហាញក្តីស្រឡាញ់របស់អ្នកជាមួយ និងការស្ងើចសរសើរ ។ ជាបណើ្តរក្មេងក៏មានជំនឿចិត្តរហូតដល់ទីបំផុត វាក៏ចេះដើរ។ ជាមួយមនុស្សពេញវ័យ វាក៏ដូចគ្នាអីចឹងដែរ ។ ចូរមើល ឃើញពួកគេធ្វើត្រូវ ហើយនៅពេលដំបូង ការធ្វើការត្រូវខ្លះៗនោះ វាល្អណាស់ទៅហើយ ៕

អត្ថបទដកស្រង់ពី សៀវភៅ បេះដូងមេដឹកនាំ

Share.