នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នេះ ក្លិបកីឡាបាល់ទាត់ វិសាខា បានរៀបចំកម្មវិធី ដំណើរ ទេសចរណ៍របស់ក្លិបក្រោយគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣រដូវកាលជាប់គ្នាឬ VISAKHA TROPHY TOUR នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស សុខា ស្ថាបនិកក្លិប និងលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ។

សូមបញ្ជាក់ថា ដំណើរទេសចរណ៍របស់ក្លិបតទៅកាន់ខេត្តចំនួន ៦នៅក្នុងប្រទេសរួមមាន ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកែប, ខេត្តកំពត, និងខេត្តព្រះសីហនុ។

ជាមួយកម្មវិធី VISAKHA TROPHY TOUR នេះដែរ ក្លិបរបស់យើង ក៏បានរៀបចំនូវកម្មវិធី ចែក​រំលែក​ក្ដីស្រឡាញ់របស់ក្លិបកីឡាបាល់ទាត់ វិសាខា តាមរយៈការចែករំលែកចំណេះដឹង និង​បច្ចេក​ទេស​លេងបាល់ទាត់ ដល់សិស្សានុសិស្សជាច្រើន និងការប្រកួតលក្ខណៈមិត្តភាព ប្រកប​ដោយ​បរិយាកាស​សប្បាយរីករាយ និងភាពស្និទ្ធស្នាលផងដែរ។

គួរដឹងដែរថា សម្រាប់​រដូវកាល​ឆ្នាំ​២០២២ ក្រុមបាល់ទាត់វិសាខា ទទួល​បាន​ចំណាត់​ថ្នាក់ជើង​ឯក​រង ខណ:ភ្នំពេញក្រោនទទួល​បាន​ជើង​ឯកលេខ៣ ព្រះខ័នរាជស្វាយរៀង លេខ៤ បឹងកេត លេខ៥ ណាហ្គាវើល៕

Share.