ពារង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ រដូវកាលឆ្នាំ២០២៣-២៤ បានរកឃើញម្ចាស់ជើងឯកហើយ គឺបានលើក្រុមព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះលើក្រុមភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ០-១ ខណៈជ័យលេភីលេខ៣បានលើក្រុមវិសាខា ក្រោយយកឈ្នះលើក្រុមបឹងកេត ដោយបាល់កាត់ក្តី១១ ៣-៤ ក្រោយក្រុមទាំងពីរស្នើគ្នា ០-០។

រីឯសមាជិករបស់ក្រុមវិសាខា គឺកីឡាករ De Liveira Bastos Jonata គឺជាកីឡាករបរទេសដំបូងគេឈ្នះ ពានស្បែកជើងមាស ក្នុងពានរង្វាន់សម្តេចថ្នាក់ជាតិលើក ទី១៧ឆ្នាំ២០២៤ ពោលគឺរូបគេរកបាន ៦គ្រាប់ ខណៈកន្លងទៅគឺមានតែកីឡាករខ្មែរប៉ុណ្ណោះដែលធ្លាប់ឈ្នះពានមួយនេះ។

ខាងក្រោមនេះជាបញ្ចីឈ្មោះកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ស្បែកជើងមាស ចាប់តាំងពីឆ្នាំ២០០៧៖

  • ២០០៧ ហុក សុជីវ័ន្ត របស់ភ្នំពេញ​ក្រោន
  • ២០០៨ សុខ ចន្ទរស្មី រក​បាន​១២​គ្រាប់ របស់ក្លិប​ Spart FC
  • ២០០៩ គួច សុកុម្ភៈ រក​បាន​២១​គ្រាប់ របស់ខេមរាកីឡា
  • ២០១០ គួច សុកុម្ភៈ (ខមរាកីឡា) និង ស្រី វាសនា (ភ្នំពេញ​ក្រោន) រក​បាន២០ គ្រាប់ដូចគ្នា
  • ២០១១ ឃួន ឡាប៊ូរ៉ាវី រក​បាន​២២​គ្រាប់ របស់ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ២០១២ ឃួន ឡាប៊ូរ៉ាវី រក​បាន​២២​គ្រាប់ របស់ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ២០១៣ ចាន់ វឌ្ឍនាកា រក​បាន​១១​គ្រាប់ ​របស់បឹងកេត
  • ២០១៤ ឃួន ឡាប៊ូរ៉ាវី រក​បាន​១២​គ្រាប់ របស់បឹងកេត
  • ២០១៥ ប្រាក់ មុន្នីឧត្តម រក​បាន​២៤​គ្រាប់ របស់ព្រះ​ខ័ន​រាជ​ស្វាយរៀង
  • ២០១៦ សួង វីរៈ រក​បាន​២៥​គ្រាប់ របស់អង្គរថាយហ្គឺរ
  • ២០១៧ ឃួន ឡាប៊ូរ៉ា រក​បាន​១៦​គ្រាប់ របស់បឹងកេត
  • ២០១៨ នួន បូរី រក​បាន​៩​គ្រាប់ របស់អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ
  • ២០១៩ វ៉ា សុថន ​រក​បាន​១១​គ្រាប់ របស់ភ្នំពេញ​ក្រោន
  • ២០២០ វុធ តុលា រក​បាន​៦​គ្រាប់​ របស់ព្រៃវែង
  • ២០២១ កែវ សុខផេង រក​បាន​៧គ្រាប់ របស់វិសាខា
  • ២០២២ សៀង ចន្ធា រក​បាន​៦​គ្រាប់ របស់បឹងកេត
  • ២០២៣ បានលើកីឡាករបរទេស De Liveira Bastos Jonata រកបាន៦គ្រាប់ របស់វិសាខា

​ខាងក្រោមនេះគឺជាម្ចាស់​ជើង​ឯក​ដែល​នៅធ្លាប់ឈ្នះ Hun Sen Cup៖

១) ព្រះខ័នរាជស្វាយរៀង ឈ្នះ​ ៥សម័យកាល (២០១១,២០១២,២០១៥,២០១៧, ២០២៣)
២) វិសាខា ធ្លាប់​ឈ្នះ​៣សម័យកាល (២០២០,២០២១,២០២២)
៣) ភ្នំពេញក្រោន ធ្លាប់​ឈ្នះ​២​សម័យកាល (២០០៨,២០០៩)
៤) ណាហ្គាវើល ធ្លាប់​ឈ្នះ​១សម័យកាល (២០១៣)

៥) បឹងកេត ធ្លាប់​ឈ្នះ​១​សម័យកាល (២០១៩) ចំណែក​​ក្រុម​ខេមរាកីឡា ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​កាល​ពី​រដូវកាល​ទី១ ក្នុង​ឆ្នាំ​២០០៧ កន្លង​ទៅ​បាន​រំសាយ​ក្លិប​បាត់​ទៅ​ហើយ៕

Share.