ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ ដើម្បីអបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ឆ្នាំ២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយផ្នែកកីឡាបាល់ទាត់ បានទៅលើក្រុមបាល់ទាត់សមាគមន ខេត្តកណ្តាល បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់យុវជនក្រុងតាខ្មៅ ខណៈលេខ៣ បានទៅលើក្រុមបាល់ទាត់ពូជត្រី ៧មករា និងលេខ៤ បានទៅក្រុមបាល់ទាត់ព្រាប់ស។

លទ្ធផលនៃការប្រកួត
*វគ្គផ្តាច់ព្រ័ត្រ
សមាគមនខេត្តកណ្តាល ០-០ ក្រុមបាល់ទាត់យុវជនក្រុងតាខ្មៅ (៩-៨)
*វគ្គយកលេខ៣
ទាត់ពូជត្រី ៧មករា ២-១ ក្រុមបាល់ទាត់ព្រាប់ស

គួរបញ្ចាក់ថា ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ ដើម្បីអបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ឆ្នាំ២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយចាប់ផ្តើមពីថ្ងៃ០៥ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដោយមានក្រុមកីឡាករ កីឡាការិនីជាង ៥០ក្រុម ចូលរួម៕

Share.