យោងតាមការបញ្ជាក់របស់លោក Fabrizio Romano កាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថាក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសនាំចូលខ្សែប្រយុទ្ធវ័យក្មេង João Félix ពីក្លិប Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល រហូតដល់ដាច់ឆ្នាំ ២០២៣។

ចំពោះលក្ខខណ្ឌខ្ចីជើងនេះក្លិបបាល់ទាត់ Chelsea របស់លោក Graham Potter ត្រូវបង់លុយប្រមាណ ១០លានផោន ទៅកាន់ Atletico Madrid ខណ: João Félix នឹងហោះទៅកាន់ទីក្រុងឡុងដ៍ ក្នុងប៉ុន្មានម៉ោងបន្ទាប់ ដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាឆាប់ៗនេះ។

គួរដឹងថាក្លិបបាល់ទាត់ Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone បានប្រកាសនាំចូល João Félix ក្នុងវ័យ១៩ឆ្នាំ ពីក្លិប Benfica ក្នុងតម្លៃប្រមាណ ១១១លានផោន កាលពីឆ្នាំ ២០១៩ ខណ:គឺជាតម្លៃផ្ទេរថ្លៃបំផុតទី៥ប្រចាំប្រវត្តិសាស្រ្ត។

បច្ចុប្បន្នកៅអីរបស់លោក Graham Potter កាន់តែក្តៅ ក្រោយដឹកនាំ Chelsea ទទួលលទ្ធផលមិនសូវបានល្អ ជាពិសេសអ្នកគាំទ្រចាប់ផ្តើមបាត់បង់ទំនុកចិត្ត លែងចង់ឲ្យលោកបន្តដឹកនាំនៅ Stamford Bridge ពោលគឺចង់បានលោក Thomas Tuchel ត្រលប់មកវិញ ឬលោក Zidane ជាដើមជំនួស៕

Share.