កណ្តាល​៖ សមត្ថកិច្ច ក្រុងតាខ្មៅ បានស្រាវជ្រាវ ឃាត់ខ្លួនបានជនស្ស័យម្នាក់បន្ទាប់ពីបានធ្វើសកម្មភាព លួច ​ជណ្តើរ និង ទ្វាដែក របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩និង ៣០នាទី ស្ថិតនៅត្រង់ចំណុច ភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យ០២នាក់ ទី១. ឈ្មោះនុត រិទ្ធី ហៅខ្លី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន​។ ឯទី២-ឈ្មោះ នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដកំពុងរត់គេចខ្លួន។​ ព្រមទាំងដកហូតបានទ្វាដែកចំនួន០៣ផ្ទាំងមានទម្ងន់១៥គីឡូក្រាម ,ជណ្តើរដែកចំនួន០១ផងដែរ។

តាមប្រភព័ព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ  មានជនសង្ស័យ ០២នាក់បាននាំគ្នាជិះម៉ូតូចូលមកធ្វើសកម្មភាពលួចជណ្តើរនិងទ្វាដែករបស់ជនរងគ្រោះយកទៅបាត់។ លុះមកដល់ថ្ងៃទី០៩ខែមករា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ  នុត  រិទ្ធីហៅខ្លី ព្រមទាំងដកហូតវត្ថុតាងយកបានមកវិញ ​​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បី កសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

អត្ថបទ៖ កណ្តាល​

Share.