សិល្បៈ​អន្តរជាតិ​៖ នៅ​កម្ពុជា​មនុស្ស​ភាគ​ច្រើន​ស្គាល់​ទិនហ្វី​ច្បាស់​ណាស់​ សម្រាប់​អ្នក​ដែល​មិន​ស្គាល់​លោក​មាន​តែ​ក្មេង​ទើប​នឹង​កើត​ថ្មី​ប៉ុណ្ណោះ​។ តារា​សម្ដែង​ហុងកុង​រូ​ប​នេះ​រមែង​តែងតែ​នាំ​សំណើច​ដល់​អ្នក​ទស្សនា​សាច់​រឿង​ដែល​លោក​សម្ដែង​ជា​រឿយ​ៗ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​លោក​បាន​បែរ​ខ្នង​ឱ្យ​ការ​សម្ដែង​ដោយ​ភាគ​ច្រើន​ធ្វើ​ការងារ​ពីខាង​ក្រោយ​កាមេរ៉ាវិញ​ ដូចជា​និពន្ធ​និង​ដឹកនាំ​រឿង​ជា​ដើម។ ជាមួយ​នឹង​សមត្ថភាព​និង​ទេពកោស្យដ៏​ប៉ិនប្រសប់​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អន្ទះសារ​ចង់​ឱ្យ​លោក​វិល​ត្រលប់​មក​សម្ដែង​រឿង​ឡើង​វិញ​។ ថ្មីៗ​នេះ​មាន​តម្រុយ​តិច​តួច​ស្ដួច​ស្ដើង​ពី​តារា​សម្ដែង​រូប​នេះ​ថា​លោក​អាច​នឹង​វិល​ត្រលប់​មក​សម្ដែង​វិញ ដោយ​ទិនហ្វី​ ចង់​វិល​មក​សម្ដែង​វិញ​នៅ​មុន​ពេល​លោក​អាយុ​៦០​ឆ្នាំ​។ បុរស​រូប​នេះ​បាន​សម្ដែង​សាច់​រឿង​ល្បីល្បាញ​ជា​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ចំណោម​នោះ​មាន​សាច់​រឿង​ចំនួន​៨​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភាពយន្ត​អមតៈនិង​ល្បីល្បាញ​បំផុត​ក្នុង​អាជីព​សម្ដែង​របស់​របស់​ទិនហ្វី។

សូមទស្សនា​វីដេអូ​លម្អិត​នៅខាងក្រោម​នេះ​

Share.