ក្លិបបាល់ទាត់ Southampton ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Nathan Jones បានបង្កភាពភ្ញាក់ផ្អើល ក្រោយទម្លាក់ជើងខ្លាំង Man City នៅវគ្គ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល ២-០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL CupCarabao Cup រដូវកាល ២០២២-២៣។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
Manchester United ៣-០ Charlton Athletic
Newcastle United ២-០ Leicester City
-Nottingham Forest ១-១ (បាល់កាត់សេចក្តី១១ម៉ែត្រ ៤-៣) Wolverhampton Wanderers
Southampton ២-០ Manchester City។

កាលវិភាគវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
ជើងទី១
-ថ្ងៃទី២៣-២៤ ខែមករា Nottingham Forest ប៉ះ Man United នៅទីលាន West Bridgford
-ថ្ងៃទី២៣-២៤ ខែមករា Southampton ប៉ះ Newcastle United នៅកីឡដ្ឋាន St Mary’s
ជើងទី២
-ថ្ងៃទី៣០-៣១ ខែមករា Man United ប៉ះ Nottingham Forest នៅកីឡដ្ឋាន Old Trafford​
-ថ្ងៃទី៣០-៣១ ខែមករា Newcastle United ប៉ះ Southampton St James’ Park។

គួរដឹងថាពានរង្វាន់ EFL CupCarabao Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦០ ដោយហង្សក្រហម Liverpool ឈ្នះពាននេះច្រើនជាងគេសរុប ៩លើក (១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៩៤-៩៥, ២០០០-០១, ២០០២-០៣, ២០១១-១២, ២០២១-២២) ខណ: Man City ឈ្នះ៨លើក៕

Share.