ភ្នំពេញ ៖ រថយន្តរបស់ក្រុមហ៊ុនសុិនទ្រីចំនួន២គ្រឿងត្រូវបានភ្លើងឆាបឆេះ រងខូចខាត ដោយសារឆ្លងខ្សែភ្លើងក្បាលអាគុយ ខណៈដែលរថយន្តចតទុកចោល បង្កឲ្យភ្ញាក់ផ្លើល ទាំងកម្មករ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅជួយបាញ់ទឹកពន្លត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅក្នុងការ៉ាស់របស់ក្រុមហ៊ុនសុិនទ្រី តាមផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អ្នកគ្រប់គ្រងទីតាំងក្រុមហ៊ុនឈ្មោះ សេង សាវី ភេទប្រុស អាយុ៦៥ឆ្នាំ ជានាយកក្រុមហ៊ុន ។

តាមប្រភពពីកម្មករ បានឲ្យដឹងថា រថយន្តចតទុកចោល សុខៗស្រាប់តែឃើញផ្សែងហុយ ចេញពីខ្សែក្បាលអាគុយ កាន់តែខ្លាំងឡើង ជាអគ្គិភ័យ ភ្លើងឆាបឆេះសន្ធោឡើង ផ្អើលឆោឡោ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង របស់ស្នងការក្រុងចំនួន២គ្រឿង របស់ក្រុមហ៊ុនស្រាបៀកម្ពុជា មួយគ្រឿង បាញ់ទឹកពន្លត់ភ្លើង ។រថយន្តចំនួន២គ្រឿងរងខូចខាត តែមិនបង្កឲ្យអ្នកណារងរបួសនោះទេ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.