បាត់ដំបង÷ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទត្រង់តំបន់អភិរក្ស ដកហូតវត្ថុតាងសំណាញ់ក្រឡាល្អិតជាង ២០០០ម៉ែត្របំផ្លាញចោល កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា កម្លាំងនគរបាលចម្រុះជាច្រើននាក់ បានឆ្មក់ចុះបង្ក្រាបជនឆ្លៀតឱកាសលួចលាក់ ធ្វើសកម្មភាពបំផ្លាញធនធានមច្ឆជាតិដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយទីតាំង ស្ថិតនៅត្រង់ចំណុចរែកព្រះដើមឈើ អតីតឡូតិ៍លេខ២ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការណ៍នោះដែរ សមត្ថកិច្ចរឹបអូសបានឧបករណ៍ខុសច្បាប់ដូចជា៖ សាច់មងប្រវែង ២៥០០ម៉ែត្រ, បង្គោលឈេី ចំនួន ១៥០ដើម, ឡុកសម្រាប់ចាប់ត្រីចំនួនួន ៥គ្រឿង, បានប្រលែងកូនត្រីពូជចំនួន ៣០គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយបង្រ្កាបបានហើយ វត្ថុតាងល្មើសទាំងអស់ ត្រូវបានកម្លាំងចម្រុះបានសម្រេចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង។ ចំណែកអ្នកប្រព្រឹត្តិបានរត់គេចខ្លួនបាត់អស់៕

អត្ថបទ៖ ដំបងក្រញូង

Share.