នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានប្រកាសបន្តកិច្ចសន្យារយៈពេលវែងជាមួយខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ ត្រៀមប្រកួតប្រជែងនៅលីគកំពូលកម្ពុជា រដូវកាល២០២៣ ជាពិសេសវគ្គជម្រុះ AFC Cup តែម្តង។

ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាកីឡាករខ្មែរដែលទាត់បញ្ចូលទីច្រើនជាងគេនៅលីគកំពូលកម្ពុជាសរុប១១គ្រាប់ តាមពីក្រោយដោយកីឡាករ សៀង ចន្ធា របស់បឹងកេត មានចំនួន១០គ្រាប់។

ក្រៅពីនេះ លឹម ពិសុទ្ធ ក៏ជាប់ជាម្ចាស់ពានកីឡាករឆ្នើមប្រចាំខែ (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) ចំនួន២ដង ពោលគឺនៅខ្សែសីហា និងវិច្ឆិកា ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

ក្នុងនោះ ពិសុទ្ធ ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន និងជាសមាជិកអាយុក្រោម២២ឆ្នាំរបស់ក្រុមជម្រើសជាតិកម្ពុជា ក៏ស្ថិតក្នុង​បញ្ជី​កីឡាករ ១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល ២០២២ នៃ​លី​គ​កំពូល​កម្ពុជា​ក្នុងកម្មវិធី CPL Football Award 2022។

១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល CPL ២០២២ ក្នុងទម្រង់ ៤-៣-៣ ដូចជា៖
អ្នកចាំទី៖ សា​វែង សំណាង (​ភ្នំពេញ​ក្រោ​ន​)
ខ្សែការពារ៖ ឆេង ម៉េង (​វិសាខា​), អ៊ុក សុវណ្ណ (វិសាខា), សារ៉េត គ្រី​យ៉ា (ព្រះខ័នរាជស្វាយរៀង), Mizanu Hikaru (ព្រះខ័នរាជស្វាយរៀង)
ខ្សែបម្រើ៖ ម៉ា​ត នូ​រុណ (​បឹងកេត​), សៀង ច​ន្ធា (​បឹងកេត​), សារ ទី (​វិសាខា​)
ខ្សែប្រយុទ្ធ៖ Andres Nieto (​ភ្នំពេញ​ក្រោ​ន​), Marcus Haber (ព្រះខ័នរាជស្វាយរៀង) និង លឹម ពិសុទ្ធ (​ភ្នំពេញ​ក្រោ​ន​)៕

Share.