ក្លិបម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាល វិសាខា បានប្រកាសតែងតាំងលោក មាស ចាន់ណា ជានាយកបច្ចេកទេស នៃក្លិបកីឡាបាល់ទាត់ វិសាខា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្លិបវិសាខា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។


លោក មាស ចាន់ណា ចូលរួមជាមួយក្លិបបាល់ទាត់វិសាខា នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោយផុតកិច្ចសន្យាជាមួយក្រុមណាហ្គាវើល រយ:ពេល១រដូវកាលលោកបានជួយឲ្យក្លិបឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ និងទទួលបានជើងឯករង CPL។

ក្រុមវិសាខា ឆ្នាំ២០២២ នេះដឹកនាំដោយលោក មាស ចាន់ណា ដែលជាបុគ្គលម្នាក់បង្ហាញមុខក្នុងពានរង្វាន់សម្តេចតេជោ វគ្គផ្តាច់ព្រ័ត្រច្រើនដង ទាំងកាលជាកីឡាករផង និងអាជីពជាគ្រូបង្វឹកផង ពោលគឺរហូតដល់៨លើកឯណោះ៕

Share.