ក្រុម Kelantan FC សមាជិតលីគកំពូល​ម៉ាឡេស៊ី ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក Choi Moon Sik សញ្ជាតិកូរ៉េខាងត្បូង ប្រកួតចាញ់ Buriram United ក្នុងលទ្ធផល ៧-០ ក្នុងជំនួបពានរង្វាន់បាល់​ទាត់​សប្បុរសធម៌ ASEAN Charity Shield 2023 កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុង Songkhla ប្រទេសថៃ។

គ្រាប់បាល់ទាំង៧គ្រាប់របស់ Buriram United រក​បាន​ដោយ​កីឡាករ Suphanat នាទីទី៨,៤១, កីឡាករBolinki នៅនាទីទី១៣, កីឡាករ Supachai នៅនាទីទី១៧, កីឡាករ Vuchkich នាទីទី៤៩, កីឡាករ Causic នាទីទី៥៤ និងកីឡាករ Naruebodin នៅនា​ទីទី៨៩។

រំលឹកថាការប្រកួតបាល់ទាត់ ASEAN Charity Shield 2023 ធ្វើឡើងដើម្បីផ្សារភ្ជាប់​ទំនាក់ទំនង​ល្អរវាង ថៃ និង ម៉ាឡេស៊ី ដើម្បីជម្រុញយុវជនក្នុងស្រុក ក៏ដូចជាលើកស្ទួយ និងលើកទឹក​ចិត្តពីការធ្វើ​ដំណើរ​ទេសចរន៍ឡើង​វិញ ក្រោយស្ថានភាពជំងឺកូវីដ១៩។ លើសពី​នេះ​ គឺបង្កើនការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​តាម​បណ្ដា​ខេត្ត មិនថាវិស័យទេសចរណ៍ ពាណិជ្ជកម្ម កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សំខាន់​គឺជា​ការ​ចាប់ផ្តើមនៃវិស័យបាល់ទាត់ថៃ។

គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ Kelantan គឺជាក្លឹបបាល់ទាត់អាជីព​របស់ប្រទេសម៉ាឡេស៊ី​ដែល​មាន​មូលដ្ឋាន នៅទី​ក្រុង Kota Bharu រដ្ឋ Kelantan ។ ក្លិបនេះ ធ្លាប់បានគ្រងតំណេង​ជើង​ឯក​លីគកមពូល​ម៉ាឡេស៊ី​លើក​ដំបូងក្នុងរដូវកាលឆ្នាំ២០១២ Malaysia Super League ជើងឯក Malaysia FA Cup និង Malaysia Cup ។ សម្រាប់​ពាន​រង្វាន់​ក្នុងស្រុក ក្លឹបបានឈ្នះជើងឯក Malaysia Super League ចំនួន២ដង ជើងឯក Malaysia Cup ចំនួន២ដង ជើងឯក Malaysia FA Cup ចំនួន២ដងនិងជើងឯក Malaysia Premier League ចំនួនដង៕

Share.