ព្រឹត្តិការណ៍វាយសីកម្រិតពិភពលោក ដែលរៀបចំឡើងនៅប្រទេសអង់គ្លេស 2021 YONEX All England Open Badminton Championships ពីថ្ងៃទី១៧ ដល់២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានវាយសី Arena Birmingham ក្នុងទីក្រុង Birminghamប្រទេសអង់គ្លេស បានបញ្ចប់ទៅហើយដោយកីឡាករកីឡាការិនី ពីប្រទេសអាស៊ានមានម៉ាឡេស៊ី និងថៃ សុទ្ធតែបញ្ហាភាពខ្លាំងរៀងខ្លួន។

ព្រឹត្តិការណ៍ប្រកួតវាយសីកម្រិតអន្តរជាតិមួយនេះមានចំនួន៥វិញ្ញសារ ដោយ៖
១) វិញ្ញាសាបុរសឯកត្តជន៖ ជើងឯក Lee Zii Jia (ម៉ាឡេស៊ី)
២) វិញ្ញាសានារីឯកត្តជន៖ ជើងឯកNozomi Okuhara (ជប៉ុន), ជើងឯករង Pornpawee Chochuwong (ថៃ)
៣) វិញ្ញាសាវាយគូបុរស៖ ជើងឯក Hiroyuki Endo និង Yuta Watanabe (ជប៉ុន)
៤) វិញ្ញាសាវាយគូនារី៖ ជើងឯកMayu Matsumoto និងWakana Nagahara (ជប៉ុន)
៥) វិញ្ញាសាវាយគូចម្រុះ៖ ជើងឯកYuta Watanabe និង Arisa Higashino (ជប៉ុន)
សម្រាប់ប្រាក់រង្វាន់ជ័យលាភីវិញអ្នកឈ្នះពានរង្វាន់ឯកត្តជន បានទទួលប្រាក់រង្វាន់៥៩,៥០០ដុល្លារអាមេរិក ហើយអ្នកឈ្នះលើវិញ្ញាសាវាយគូបានទទូលប្រាក់រង្វាន់៦២,៩០០ដុល្លារ។
សូមបញ្ជាក់ថាវិញ្ញាសាឯកត្តជនបុរស កីឡាករ Lee Zii Jia របស់ម៉ាឡេស៊ី ឈរចំណាត់ថ្នាក់លេខ១០ពិភពលោក បានយកឈ្នះលើកីឡាករViktor Axelsen របស់ដាណឺម៉ាក ឈរលេខរៀងទី២ពិភពលោក ដោយលទ្ធផល ៣០ទល់២៩,២០ ទល់២២ និង២១ ទល់៩។ ចំណែកកីឡាការិនីថៃ Pornpawee Chochuwong ឈរចំណាត់ថ្នាក់លេខ១១ពិភពលោក បានចាញ់កីឡាការនីជប៉ុន Nozomi Okuhara ចំណាត់ថ្នាក់លេខ៤ពិភបលោកដោយលទ្ធផល ១២ទល់២១ និង១៦ទល់២១។
នេះជាលទ្ធផលវិជ្ជមានមួយក្នុងប្រកួតកម្រិតពិភពលោករបស់កីឡាករ កីឡាការិនី វាយសីរបស់ថៃនិងម៉ាឡេស៊ី មុនពេលប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម៕