នៅ​ថ្ងៃ​នេះ (២២ មិថុនា ២០២១) ​តារា​សម្ដែង​ល្បី​ឈ្មោះ​ លោក អេដវីន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ ក្រោយ​ពី​លោក​បាន​ប្រើ​ហិង្សា​លើ​អ្នក​នាង​ សុទ្ធ បញ្ចកា។​ តើ​​លោក​ អេដវីន​ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​អ្វី​?

សូមចុច​អាន៖ ក្ដៅៗ​!​ អេដវីន​ ត្រូវ​​បានសមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ហើយ ​ក្រោយ​ប្រើ​ហិង្សា​លើ​​គូស្នេហ៍​​ សុទ្ធ បញ្ចកា​

នៅ​ពេល​នេះ​លោក​ត្រូវ​បាន​ តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ឬ អនីតិសង្វាសជន​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ​២២២ នៃក្រម​ព្រហ្មទណ្ឌ។

យោង​តាម​មាត្រា​​ ២២២ នៃក្រម​ព្រហ្មទណ្ឌ បទ​ល្មើស​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​ ឬ​អនីត​សង្វាសជន​៖ អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ២​(ពីរ​) ឆ្នាំ​ ទៅ​ ៥(ប្រាំ) ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤០០០០០០(បួន​លាន)​ រៀល​ ទៅ​ ១០០០០០០០(ដប់​លាន​)​ កាល​បើ​អំពើ​ហិង្សា​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​ឬ​ដោយ​ អនីតិសង្វាស​ជន​របស់​ជន​រង​គ្រោះ​។

តើ​ពាក្យ​សហព័ទ្ធ​ និង​ពាក្យ​អនីតិសង្វាសជន​មាន​ន័យ​ដូចម្ដេច​?​

១. សហព័ទ្ធ​ ៖ សម្ដៅ​ទៅ​លើ​ប្ដី​ ឬ​ប្រពន្ធ​ ឬ​ទាំង​ប្ដី​ ទាំង​ប្រពន្ធ​ដែល​ទទួល​ឋានៈ​ជា​សហព័ទ្ធ​នេះ​ ក្រោយ​ពី​បាន​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តាម​ច្បាប់​។​
២. អនីតិសង្វាសជន​៖ គឺ​ជា​ជន​ដែល​រស់​នៅ​ជាមួយ​គ្នា​ដូច​ជា​ប្ដី​ប្រពន្ធ​ តែ​មិន​​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹម​ត្រូវ​តាម​ច្បាប់​។


គួរ​ដឹង​ដែរ​ថា​​​នៅ​ថ្ងៃ​ស្អែក​នេះ​ លោក​ ​យិត​ មាស​ឧស្សាហ៍​ ហៅ​ អេដវីន ​នឹង​ត្រូវ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើបសួរ ​ដើម្បី​បន្ត​នីតិវិធី​​ ​ជា​បន្ត​ទៀត​៕​

Telegram-Troryorng
Share.