តារា​សម្ដែង​ល្បី​លោក យិត​ មាស​ឧស្សាហ៍​ ឬ​ឈ្មោះ​នៅ​ក្នុង​សង្គម​សិល្បៈ​ហៅ​ថា​ អេដវីន​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ហើយ​ ក្រោយ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ដែល​ជា​ភរិយា​មិន​ទាន់​បាន​រៀបការ​​​នា​ពេល​កន្លង​ទៅ​។

សូម​ចុច​អាន​ បក​អាក្រាត​ខ្ទេច​ សុទ្ធ បញ្ចកា ​ភរិយា អេដវីន ​បង្ហោះ​សារ​ឈឺ​ចាប់ ​និង​ស្នាម​របួស!

នៅ​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​ ២០២១ ​នេះ​ កម្លាំង​​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ម្នាក់​​ បញ្ជូន​ទៅ​អយ្យការ​ អមសាលា​ដំបូង​រាជធានី​ ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​ទៅ​លើ​គូស្នេហ៍​។

ជន​សង្ស័យ​ដែល​កង​កម្លាំង​មាន​សមត្ថកិច្ច​​បាន​ចាប់​បញ្ជូន​​ខ្លួន​លើ​ករណី​បាន​ប្រើ​ហិង្សា​លើ​​គូ​ស្នហ៍​នោះ ​​គឺ​ជា​តារា​សម្ដែង​មួយ​រូប​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ និង​ជា​​ប្រុស​ស្អាត​​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ MODEL​ នៅ​ក្នុង​កម្មវិធី​ Asia Model Star Award 2018 នា​ប្រទេស​កូរ៉េ​។

សូម​ចុច​អាន សុទ្ធ បញ្ចកា ​ដេក​ព្យួរសារ៉ូម ​​ស្នាម​​របួស​ឡើង​​​ជាំ​ខ្មៅ ​តែ​អេដវីន​ បែរជាបាត់​ស្រមោលពី​បណ្ដាញ​សង្គម!

សូម​​រំលឹក​ឡើង​វិញ​​ថា​ ករណី​អំពើ​ហិង្សា​វាយ​ដំ​រាងកាយ​ទៅ​លើ​ភរិយា​មិន​ទាន់​រៀបការ​ពី​សំណាក់​តារា​សម្ដែង​ល្បី​ លោក​អេដវីន​ វ័យ ​២៧​ឆ្នាំ ទៅ​លើ​អ្នក​មេម៉ាយ​កូន​ពីរ​ អ្នក​នាង​ សុទ្ធ​ បញ្ចកា​ បាន​ល្បីល្បាញ​និង​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ ជា​ពិសេស​គឺ​​កក្រើក​លើ​បណ្ដាញ​សង្គម​​នា​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​ ២០២១ ក្រោយ​ភាគី​ខាង​ស្រី​បាន​ ផុស​រូប​ស្នាម​របួស​ជា​ច្រើន​កន្លែង​លើ​រាងកាយ​ អម​ជា​មួយ​នឹង​សំណេរ​​រៀបរាប់​​ការ​ឈឺ​ចាប់​ដែល​ អ្នក​នាង​ ទទួល​រង​ពី​ភាគី​គូស្នេហ៍​លោក ​អេដវីន។ ប៉ុន្តែ​ក្នុង​នោះ​ភាគី​ លោក​ អេដវីន​ ក៏​បាន​ចូល​មក​ចោទ​ប្រកាន់​អ្នក​នាង​វិញ​ដែរ​ ពី​បទ​លួចលាក់​បង្កើត​ស្នេហ៍​ជាមួយ​នឹង​បុរស​ថ្មី​​។

​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ មិថុនា​ លោក​ ស៊ាន​ បរិសុទ្ធ លោក​ឪពុក​របស់​អ្នក​នាង​ សុទ្ធ​ បញ្ចកា ​ក៏​ធ្លាប់​បាន​ចេញ​មក​​សុំ​យោបល់​និង​ស្រែក​ទាមទារ​​​ឱ្យ​មាន​ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​ផង​ដែរ​។


«​ខ្ញុំ​បាទ​សូម​គោរព​ឯកឧត្តម​លោក​ជំទាវ​ និង​ មហាមិត្ត​ ខ្ញុំ​មា​ន​កិត្តិយស​សូម​ឱ្យ​អស់​លោក​ជួយ​ផ្ដល់​អនុសាសន៍​ផ្នែក​ផ្លូវ​ច្បាប់​ ពិសេស​មហា​មិត្ត​​ដែល​ជា​អតីត​ធ្លាប់​​ធ្វើ​ការ​ក្នុង​ NGO ឆាតូ​, CWCC, មិត្ត​សម្លាញ់​/Friends… ដែល​ពាក់ព័ន្ធ​ និង​ ប្រព័ន្ធ​ការពារ​ និង​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មេត្តា​ជួយ​វែកញែក​ និង​ផ្ដល​់​អនុសាសន៍​ដល់​ខ្ញុំ​បាទ គួរ​មាន​វិធាន​ការ​បែបណា​ ចំពោះ​បុគ្គល​ម្នាក់​នេះ​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើ​បាប​យ៉ាង​ឃោរឃៅ​មក​លើ​កូន​ស្រី​ខ្ញុំ​បាទ​ដោយ​ចេតនា​ និង​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ដែល​ទឹក​ចិត្ត​ឪពុក​មួយ​នេះ​មិន​អាច​ អហោសិកម្ម​ ឬ​លើកលែង​ដាច់ខាត​ចំពោះ​ទង្វើ​អមនុស្ស​ធម៌​បែបនេះ​។»


ថែម​ទាំង​រឿង​ទំនាស់​នេះ​បាន​ធ្លាយ​ សាយ​ភាយ​រហូត​ដល់​ កញ្ញា​ រ៉ូស​ ដែល​ជា​អ្នក​មាន​ឈ្មោះ​ល្បី​បង្គួរ​លើ​បណ្ដាញ​សង្គម​ដែរ​នោះ​ថា​ លួច​លាក់​ហូបចុក​គ្នា​ជាមួយ​នឹង​លោក​ អេដវីន​ នៅ​ក្រោយ​ខ្នង​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ តែ​ក្រោយ​មក​ភាគី​ កញ្ញា​ រ៉ូស​ បាន​ចេញ​មក​បដិសេធ​ភាព​ស្អាត​ស្អ​ំ​ របស់​ខ្លួន​ ទោះ​ជា​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ បន្ត​ចោទ​ប្រកាន់​​ជា​ហូរ​ហែ​ទៀត​ក្ដី​។

សូម​ចុចអាន​ អុញ! រ៉ូស បដិសេធ​ ថា​មាន​គេ​យក​ Account ក្លែងក្លាយ​ ​មក​ចោទ​ខ្លួន​​ថា​បាន​ស៊ីចុក​​ អេដវីន​

សូមបញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា​ បច្ចុប្បន្នជនសង្ស័យ​ខាង​លើ​កំពុងស្ថិតនៅក្នុងចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

Telegram-Troryorng
Share.