ក្លិបបាល់ទាត់អធិរាជស Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានយកឈ្នះ Villarreal ក្នុងលទ្ធផល ៣-២ កាលពីរាត្រីថ្ងៃទី១៩ ឈានចូលព្រឹកថ្ងៃទី២០ ខែមករា ម៉ោងនៅកម្ពុជា ក្នុងកីឡដ្ឋាន Estadio de la Cerámica វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Copa del Rey រដូវកាល ២០២២-២៣។

ខណ:ក្រុមអ្នកមានបុណ្យ FC Barcelona របស់លោក Xavi លត់ Ceuta យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Estadio Alfonso Murube រីឯ Atlético Madrid របស់លោក Diego Simeone បានយកឈ្នះ Levante ២-០ នៅកីឡដ្ឋាន Estadi Ciutat de València។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Ray៖
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ Real Sociedad 1-0 Mallorca
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ Alavés 0-1 Vitoria-Gasteiz
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Sporting Gijón 0-4 Valencia
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Athletic Bilbao 1-0 Espanyol
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Real Betis 2-2 Osasuna (Osasuna ឈ្នះបាល់១១ម៉ែត្រ ៤-២)
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ Levante 0-2 Atlético Madrid
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ Ceuta 0-5 Barcelona
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ Villarreal 2-3 Real Madrid។

ខាង​ក្រោម​ជា​វីដេអូ​ហាយ​ឡាយ​វគ្គ១៦ក្រុមចុងក្រោយ Copa del Ray៖

Villarreal 2-3 Real Madrid
Ceuta 0–5 Barcelona
Levante 0-2 Atlético Madrid

៨ក្រុមចុងក្រោយ គ្រោងនឹងចាប់ឆ្នោតនៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣៖
Athletic Bilbao
Atlético Madrid
Barcelona
Osasuna
Real Madrid
Real Sociedad
Sevilla
Valencia។

គួរដឹងថាពានរង្វាន់ Copa del Rey របស់ប្រទេសអេស្ប៉ាញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩០៣ ខណ: FC Barcelona ឈ្នះពាននេះច្រើនជាងគេសរុប ៣១លើក, Athletic Club ២៣លើក, Real Madrid ១៩លើក និង Atlético Madrid បាន១០លើក៕

Share.