នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសនាំចូលកីឡាករ អ៊ន់​ សីហា បន្ទាប់ពីបានប្រកាសនាំចូលកីឡាករ Elsayed Mahmoud ខ្សែការពារជនជាតិអេហ្ស៊ីប ក្រោយចាកចេញពីអាយ អេស ​អាយដង្កោសែនជ័យ កាលពីម្សិលមិញរួច​មក។

យុវជន អ៊ន់ សីហា វ័យ ២២ឆ្នាំ បាន ធ្វើតេស្តជាប់ នៅក្លិបគិរីវង់សុខសែនជ័យ ក្រោយ ចំណាយពេល ជាច្រើនឆ្នាំនៅក្នុងការប្រកួត តំណាងឱ្យខេត្តកំពង់ចាម ដូចជា យុវជនសាលាតម្រង់ទិសអាយុក្រោម ១៨ឆ្នាំ និង ក្រុម មន្ទី រអប់រំយុវជន និងកីឡាខេត្ត កំពង់ចាម ។

សីហា ធ្លាប់បង្ហាញ ការភ្ញាក់ផ្អើលក្នុងពានរង្វាន់សម្តេចហ៊ុន សែន ថ្នាក់ ខេត្ត កាលពីឆ្នាំ ២០២២កន្លងទៅ និងបំប៉ោងសំណាញ់ទីបាន ៦គ្រាប់ ក្នុងនោះរូបគេ ក៏បានជាប់ជាកីឡាករល្អប្រចាំការប្រកួត ចំនួន ០២លើកផងដែរ។

គួររំលឹកថា បច្ចុប្បន្ន កីឡាករ ដែលចេញពីខេត្តកំពង់ចាម កំពុងប្រកប អាជីព នៅក្លិបអាជីព មានដូចជា រ៉េត លីហេង (ណាហ្គាវើលដ៍) និង អ៊ាវ សុវណ្ណារ៉ា (បឹងកេត) អ៊ន់ សីហា (គិរីវង់សុខសែនជ័យ) ៕

Share.