សិល្បៈ​ជាតិ​៖ ​សម្រាប់​តារា​សម្ដែង​ Park So Dam គឺជា​តារា​សម្ដែង​មួយ​ដួង​ដែល​អ្នក​គាំទ្រ​បាន​ស្គាល់​យ៉ាង​ច្បាស់​ព្រោះ​មាន​ស្នាដៃ​សម្ដែង​រឿង​ល្បីល្បាញ​ជា​ច្រើន​។ ថ្មីៗ​នេះ​នាង​បាន​ចេញ​មក​ទម្លាយ​ពី​ដំណើរ​ការ​ព្យា​បាល​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​និង​ការ​សំរាក​ព្យាបាល​របស់​ខ្លួន​ក្រោយ​ការ​វះកាត់​ ព្រម​ទាំង​​ប្រាប់​ពី​ស្ថានភាព​ជំងឺ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​ថែម​ទៀត​ផង​។

តារា​សម្ដែង​រូប​នេះ​បាន​បង្ហើប​​កាល​ពី​ចុង​ឆ្នាំ​២០២១​ ក្នុង​ខណៈ​ដែល​កំពុង​មមាញឹក​ថត​ភាពយន្ត​នោះ​ នាង​ស្រាប់​តែ​មាន​កើត​មាន​អាការៈ​ប្លែក​ ក្រោយ​ពេល​ទៅ​ពិនិត្យ​សុខ​ភាព​គ្រូពេទ្យ​បាន​និយាយ​ថា ​នាង​​កើត​​ជំងឺ​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ីត​ប្រភេទ​ Papillary។

រំលឹក​ឡើង​វិញ​ខណៈ​ថត​ភាពយន្ត​ភាគ​ «Phantom» Park So Dam បាន​និយាយ​ថា​នាង​រន្ធត់​ណាស់​ដោយ​សារ​តែ​សុខភាព​របស់​នាង​កាន់​តែ​ខ្សោយ​ទៅៗ​ «ក្នុង​ខណៈ​ដែល​កំពុង​ថត​ភាពយន្ត​នោះ​​​​រាងកាយ​របស់​ខ្ញុំ​ឈឺ​ចាប់​​បំផុត​ តែ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​រាងកាយ​របស់​ខ្ញុំ​បែប​ហត់​នឿយ​ពេក​ នេះ​គឺជា​លើក​ដំបូង​ដែល​ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ការ​សម្ដែង​ ខ្ញុំ​គិត​ថា​រាងកាយ​ខ្ញុំ​កំពុង​តែ​ផ្ដល់​សញ្ញា​អ្វីម្យ៉ាង​ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​បែរ​ជា​គិត​ថា​អាច​ជា​បញ្ហា​ផ្លូវ​ចិត្ត​ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​និង​សុំ​ទោស​ផលិតករ​និង​តារា​សម្ដែង​រៀម​ច្បង​ ក្រោយ​ថត​ឈុត​ឆាក​ចប់​ ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​រហូត​ដល់​ថ្នាក់​ស្រែក​យំ ព្រោះ​តែ​មាន​អារម្មណ៍​ឆ្គាំឆ្គង​»

ពាក់ព័ន្ធ​នឹង​បញ្ហា​សុខ​ភាព​បច្ចុប្បន្ន​របស់​នាង​ តារា​សម្ដែង​រូប​នេះ​បាន​អះអាង​ថា​៖ «ខ្ញុំ​ពេល​នេះ​បាន​ជា​សះស្បើយ​ហើយ​ ខ្ញុំ​មា​នអារម្មណ៍​ថា​អរគុណ​ដែល​ថ្ងៃ​នេះ​អាច​ត្រលប់​មក​ជួប​មនុស្ស​អ្នក​គ្រប់​គ្នា​​អាច​សួរសុខ​ទុក្ខ​គេ​ដោយ​ប្រើ​ប្រាស់​សំឡេង​ខ្លួន​ឯង​។ ទោះ​ជា​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​ច្រើន​មែន​ តែ​ស្បែក​របស់​ខ្ញុំ​ក៏​មិន​ស្អាត​ ដោយសារ​តែ​បញ្ហាអ័រម៉ូន​មិន​សមតុល្យ​គ្នា​ ខណៈ​ដែល​ទៅ​លេង​កីឡា Pilates មួយ​សប្ដាហ៍​៥​ទៅ​៦​ដង​ ខ្ញុំ​មាន​អារម្មណ៍​ថា​រាង​កាយ​របស់​ខ្ញុំ​មាន​ចល​នា​ស្វាហាប់​ឡើង​វិញ​ម្ដង​ទៀត​ ទោះ​ជា​កម្លាំង​របស់​ខ្ញុំ​នៅ​មិន​ទាន់​ត្រលប់​មក​ពេញ​លេញ​ដូច​កាល​ពី​មុន​ក្ដី​ តែ​​នៅ​ពេល​ដែល​ខ្ញុំ​គិត​ដល់​ពេល​វេលា​នេះ​​កាល​ពី​ឆ្នាំ​ ខ្ញុំ​គិត​បាន​ថា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ក្ដី​សុខ​កម្រិត​ណា​»

Share.