កាល​ពី​ថ្ងៃ​ទី ​២១ ខែ​មិថុនា ឆ្នាំ​២០២១​ កន្លង​ទៅ​ ផេក​ហ្វេសប៊ុក​​ Kem Seimorokot_MOMO ដែល​មហាជន​ដឹង​ថា​ជា​របស់​កូន​ស្រី​តារា​សម្ដែង និង​ ជា​ពិធីការិនី​ 3Fun បាន​បង្ហោះ​រូបភាព​ស្អាត​ៗ​ជា​ច្រើន​សន្លឹក​ ស្ដី​ពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​រមណី​ដ្ឋាន​ថ្មី​មួយ​នា​ទឹក​ដី​ខេត្ត​ ​តាកែវ​។

នៅ​ក្នុង​​សំណេរ​ដែល​បាន​​បង្ហោះ​នោះ​បាន​បញ្ជាក់​ពី​សកម្មភាព​កម្សាន្តយ៉ាង​សប្បាយ​រីករាយ​ត​លក្ខណៈ​និង​​ឱ្យ​ចំណី​សត្វត្រី​មាស​ ពី​សំណាក់​គ្រួសារ​អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ លោក​ គឹម​ សីហា និង​កូន​ស្រិ​ គឹម​ សីមរកត​ ហៅ​ម៉ូម៉ូ។​

«ទំរាំតែបានរូបទាំងអស់នេះអូននិងម៉ាមី​ ជោក​ខ្លួន​តែម្តង ថ្ងៃនេះអូនសប្បាយចិត្តណាស់បានអោយចំនីត្រីមាស​ ជាមួយម៉ាមី​ ប៉ាប៉ា»

យោង​តាម​ការ​បញ្ជាក់​ពី​ រមណីដ្ឋាន​ ត្រីមាស ​គឺ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​ជា​១០០​ គីឡូ​ម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ ​តំបន់​រមណី​ដ្ឋាន​ថ្មី​នេះ​មាន​ទីតាំង​ក្នុង​ខេត្ត​ តាកែវ មាន​បឹង​ដ៏​ធំ​ មាន​ចិញ្ចឹម​ត្រីមាស​ ដ៏​ច្រើន​ដែល​​អនុញ្ញាត​ឱ្យ​ភ្ញៀវ​អាច​ជិះ​ទា​ទឹក​ ជិះ​ទូក​ និង​ ផ្ដល់​ចំណី​​ដល់​ត្រី​ទាំង​អស់​នោះ​ ​ព្រមទាំង​​អាច​​ថត​រូប​ភាព​​ទុក​ជា​អនុស្សាវរីយ៍​ ដូច​ជា​គ្រួសារ​តារា​ល្បី​ខាង​លើ​នេះផង​ដែរ​។

កុំ​ឱ្យ​ខាត​ពេលវេលា​យូរ​ ចង់​ដឹង​ថា​​ពិធីការិនី​ គង់​ ចាន់​ស្រីមុំ​ លោក​ គឹម​ សីហា​ និង​ កូន​ស្រីម៉ូម៉ូ ដើរ​លេង​​សប្បាយ​រីករាយ​ប៉ុណ្ណា​ សូមទស្សនា​រូប​ភាព​ខាង​ក្រោម​៖

Telegram-Troryorng
Share.