ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីបានកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសក្បាលដោយសារ តែខឹងជនរងគ្រោះជញ្ជក់មាត់ដាក់សង្សាររបស់ខ្លួន។ចំណែកបក្ខពួកជនសង្ស័យ ផ្សេងទៀតគេចខ្លួនបាត់។

ករណីហិង្សានេះកើតឡើងនៅ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣​ វេលាម៉ោង​ ១៦:២០នាទី​នៅចំណុច ភូមិពោធិ៍រាម្មា (ក)​ ឃុំព្រែកស្ដី ស្រុកកោះធំ​ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច ជនរងគ្រោះមានឈ្មោះ​ ​ម៉េង​ សេងគី ភេទប្រុស​ អាយុ​២៤ឆ្នាំ​ ជនជាតិខ្មែរ​ ភូមិពោធិ៍រាម្មា​ ឃុំព្រែកស្ដី ស្រុកកោះធំ​ ខេត្តកណ្តាល​ មុខរបរ ជាងផ្សាដែក​ ​។

ចំណែកជនសង្ស័យចំនួន​ ១២នាក់​ និងបក្ខពួក​ប្រមាណ ៤០នាក់​ ទៀត ប៉ុន្តែមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនមាន ឈ្មោះ​ ទោល​ សៀកគិ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​​ មុខរបរ​ មិនពិតប្រាកដ​​ រស់នៅភូមិកាប៉ាល់កឿង ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​។​ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល​ រយៈពេល​ ០១ខែ​ ពីបទ​ ហិង្សាដោយចេតនាទៅវិញទៅមក។

​ចំពោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖​

-ម៉ូតូ០១គ្រឿង​ ម៉ាកHonda C125 ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​២០១៨ ពាក់ផ្លាកលេខ​ កណ្ដាល​ 1HH-2996។

-ឥដ្ឋ​ប្រហោង​ ០១ដុំ

-ដំបងឫស្សី​ ០១ដេីម​ ប្រវែង​ ១៧៣​ ស.ម។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ​     មុនពេលកេីតហេតុ​ ជនរងគ្រោះ​  និងមិត្តភក្តិរួមមាន​ ឈ្មោះ​ ផល​ ធារ៉ា​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ កសិករ​ រស់នៅភូមិ-ឃុំកេីតហេតុ​ និងឈ្មោះ​ ថេង​ វុទ្ធី​ (ឆាង)​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ កសិករ​  រស់នៅភូមិ-ឃុំកេីតហេតុ​ បានជួបជុំគ្នាផឹកស្រាបៀរ​ នៅចំណុចមុខផ្ទះ​ ឈ្មោះ​ បញ្ញា​ រ៉ាឈីត​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ កម្មកររោងចក្រ​ រស់នៅចំណុចកេីតហេតុ​ ខណៈ​នោះ​ មាននារីៗ​ ​មិនស្គាល់អត្តសញ្ញាណ កំពុងធ្វេីដំណេីរ​លេីកំណត់ផ្លូវជាតិលេខ២១អា​​ ឃេីញដូចនេះ​ ឈ្មោះ​​ ថេង​ វុទ្ធី​ បា​នជញ្ជូតមាត់ដាក់ នារីៗទាំងនោះ​។ ក្រោយមកជនសង្ស័យឈ្មោះ​ យុទ្ធ​ រដ្ឋា​ បានជិះម៉ូតូ​ ០១គ្រឿង​ក្នុងវត្ថុតាង​ ឈប់សួររក​ “អ្នកណាគេជញ្ជក់មាត់ដាក់​សង្សារអញ”​ ភ្លាមនោះឈ្មោះ​ ថេង​ វុទ្ធី​ ឆ្លេីយថា​ “អញអ្ហែងចង់យ៉ាងមិញ​”​ ឈ្មោះ​ យុទ្ធ​ រដ្ឋា​ ប្រាប់ថាមិនអីទេអ្ហែងតិចទៀតអញទៅហៅបក្ខពួកអញមកកាប់​ ពួកអ្ហែង។ មួយសន្ទុះក្រោយមក​បក្ខពួកជនសង្ស័យមានគ្នាជិះម៉ូតូប្រហែល​ ២០គ្រឿង​ ប្រដាប់ដោយអាវុធគ្រប់ដៃ​ រួមមាន​ ដាវ,​ កាំបិត​,​ ដំបង,​ដុំថ្ម​-ដុំឥដ្ឋ​។ល។​ មកចំណុចកេីតហេតុ​ បា​នធ្វេីសកម្មដេញកាប់-វាយទៅលេីក្រុមជនរងគ្រោះ​​ បណ្ដាលឱ្យជនរងគ្រោះត្រូវមួយដុំឥដ្ឋ​ រងរបួសធ្ងន់បែកក្បាល។​ ខណៈពេលនោះប្រជាពលរដ្ឋ​រស់នៅក្បែរៗនោះ​ បានស្រែកឃាត់ពួគគេ​ ក្រុមជនសង្ស័យ​ ឃេីញប្រជាពលរដ្ឋច្រេីនពេកក៏បាននាំគ្នារត់គេចខ្លួន​ ដោយបានបន្សល់​ ម៉ូតូ​០១គ្រឿង​ ក្នុងវត្ថុតាង។

​ក្រោយពីទទួលបានព័ត៌មានអំពីករណីហិង្សារួចមក កម្លាំងនគរបាលជំនាញយុត្តិធម៌ស្រុក​កោះធំ រួមជាមួយបណ្ដាប៉ុស្ដិ៍ពាក់ព័ន្ធ សហការជាមួយកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់​ និងកម្រិតស្រាល​ បានចុះ​ទៅកន្លែងកេីតហេតុ​ ដេី​ម្បី​ប្រមែលប្រមូលព័ត៌មាន​ ភស្ដុ​តាង​ ធ្វេីការឃាត់ខ្លួនជនស​ង្ស័​យ​ម្នាក់ឈ្មោះ​ ទោល​ សៀកគិ​ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការទៅតាមនីតិវិធី។

ក្រោយឃាត់ខ្លួនបានជនសង្ស័យរួចមក កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកបក្ខពួកក្រុមជនសង្ស័យ​ ដេីម្បីយកមកចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.