សិល្បៈ​អន្តរជាតិ​៖ តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង​​ Na Chul ដែល​បាន​បង្ហាញ​វត្តមានសម្ដែង​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា​ Jirisan, Weak Hero Class 1, Vincenzo និង​ Little Women បាន​ស្លាប់​ហើយ​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ Allkpop។

បុរស​វ័យ​ ៣៦​ឆ្នាំ​ ដែល​ទើប​តែ​ប្រារព្ធ​កម្មវិធី​ខួប​កំណើត​របស់​ខ្លួន​កាល​ពី​​ពេល​ថ្មីៗ​នេះ​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​កាល​ពី​ថ្ងៃ​ទី​២១ មករា​ កន្លង​ទៅ​ដោយ​សារ​​ជំងឺ​ ប៉ុន្តែ​មិន​មាន​ដំណឹង​ណាមួយ​បញ្ជាក់​ថា​​លោក​កើត​​ជំងឺ​អ្វី​ឱ្យ​ពិត​ប្រា​កដ​នោះ​ឡើយ​។ ពិធី​បុណ្យ​សព​របស់​លោក​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៣ ម្សិលមិញ​នេះ​។

Na Chul ទើប​តែ​រៀបចំ​កម្មវិធី​ជប់លាង​ខួប​កំណើត​របស់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​លោក​បែរ​ជា​លា​ចាក​លោក​ទៅវិញ​។ លោក​ប្រឡូក​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ដើរ​តួ​ជា​តារា​សម្ដែង​តាម​មហោស្រព​ ដោយ​ក្រោយ​មក​ទៀត​លោក​មាន​ឱកាស​បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​ តួ​យ៉ាង​ដូច​ជា​ Extreme Job ជា​ដើម​។ ក្រៅ​ពី​ភាពយន្ត​ខ្នាត​ធំ​លោក​ក៏​បាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​តាម​ទូរទស្សន៍​ជា​ច្រើន​ដែរ​ក្នុង​នោះ​មាន​ដូច​ជា​ DP, Hospital Playlist 2. Once Upon A Small Town និង​ Weak Hero Class 1 ជា​ដើម។

អតីត​មិត្ត​ភក្តិ​ដែល​បាន​រួម​សម្ដែង​ជាមួយ​នឹង​លោក​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​លាចាក​លោក​របស់​លោក​ក្នុង​នោះ​មាន​ដូច​ជា​ Kim Go Eun «តារា​សម្ដែង​​ឆ្នើម​ជា​និរន្តន៍​។ បុរសដ៏​អស្ចា្យ​ លោក​ប៉ា​ ​ស្វាមី កូន​ និង​មិត្ត​ភក្ដិដ៏​ល្អ​​»

តារា​ស្រី​រូប​នេះ​ក៏​បាន​និយាយ​បន្ថែម​នៅ​លើ​បណ្ដាញ​ Social Media ដោយ​ភ្ជាប់​រូប​ថត​របស់​ខ្លួន​និងតារា​សម្ដែង​រូប​នេះ​ថា​៖ «ខ្ញុំ​សោកស្ដាយ​ណាស់​ដែល​ខ្ញុំ​មិន​អាច​នៅ​ក្បែរ​អ្នក​នៅ​នាទីចុង​ក្រោយ​។អរគុណ​ដែល​បន្សល់​ទុក​ការ​ចង​ចាំ​ល្អជាច្រើន​ជាមួយ​គ្នា​»។

ប្រភព៖ Allkpop

Share.