ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃ២២ មិថុនា ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ បច្ចុប្បន្នសាកសពរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត។

នគរបាលឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូ HONDA  AREBLADE  ពណ៌  ខ្មៅ-ក្រហម​ គ្មានផ្លាកលេខ​ (មិនទាន់ស្គាល់អត្តសញ្ញាណ​) អាយុ​ ប្រហែល​ជាង​២០ឆ្នាំ​ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ SNTV ថា ជនរងគ្រោះជិះម៉ូតូ បញ្ច្រាសទិស ពី​ឃ្លាំងលើ​ឆ្ពោះទៅ​ រោងចក្រញូស្តារ​ ដោយបើកបរអែបជាមួយរបាំងកណ្តាលទ្រូងផ្លូវ ហើយបានបុក​ចំពីមុខ​​រថយន្ត​ ០១គ្រឿង​ម៉ាក​ HYUNDAI  Strarix ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AZ-5287។

សមត្ថកិច្ចបានបន្ដថា អ្នកបើកបរ​ឈ្មោះ​ FAN DALI ភេទ​ ប្រុស​ ឆ្នាំកំណើត​ ១៩៨៣​ ជនជាតិ​ ចិន​ ស្នាក់នៅ​ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មានទិសដៅផ្ទុយគ្នា​ ៕

អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ

អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

Share.