តារា​សម្ដែង​មាន​ឈ្មោះ​បោះ​សំឡេង​ ​និង​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ Model នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក ​យិត​ មាស​ឧស្សហ៍​ ហៅ​ អេដវីន (ឈ្មោះ​សិល្បៈ) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ម្សិលមិញ​នេះ​លើ​ករណី​ប្រើ​ហិង្សា​លើ​ដៃ​គូ​អ្នក​នាង​ សុទ្ធ​ បញ្ចកា​។

សូមចុច​អាន​ តើ អេដវីន​ ​​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​​អ្វី​?

​ក្រោយ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​លោក​ អេដវីន​ ត្រូវ​បាន​តុលការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ឬ​អនីតិសង្វាសជន​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ២២២ នៃ​ក្រម​ព្រហ្មទណ្ឌ​។

សូមចុចអាន ក្ដៅៗ​!​ អេដវីន​ ត្រូវ​​បានសមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ហើយ ​ក្រោយ​ប្រើ​ហិង្សា​លើ​​គូស្នេហ៍​​ សុទ្ធ បញ្ចកា​

អេដវីន និង​ សុទ្ធ បញ្ចកា ពេល​កំពុង​ផ្អែមល្ហែម

នៅ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា នេះ​ យោង​តាម​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប្លង់​ សុផល​ ​​បាន​ឱ្យ​ដឹង​ថា​ ករណី​ហិង្សា​​​​ដែល​បង្ក​ឡើង​ដោយ​លោក​ អេដវីន​ ទៅ​លើ​ដៃគូ​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ត្រូវ​បាន​តុលាការ​បើក​ការ​ស៊ើបសួរ​ពី​បទ​ ហិង្សា​ដោយ​អនីតិសង្វាសជន និង​ ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា

គួរ​ដឹង​ថា មាត្រា​​ ២២២ នៃក្រម​ព្រហ្មទណ្ឌ បទ​ល្មើស​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​ ឬ​អនីត​សង្វាសជន​៖ អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​ ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ២​(ពីរ​) ឆ្នាំ​ ទៅ​ ៥(ប្រាំ) ឆ្នាំ​ និង ​ពិន័យ​ជា​ប្រាក់​ពី​ ៤០០០០០០(បួន​លាន)​ រៀល​ ទៅ​ ១០០០០០០០(ដប់​លាន​)​ កាល​បើ​អំពើ​ហិង្សា​នេះ​ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​ឬ​ដោយ​ អនីតិសង្វាស​ជន​របស់​ជន​រង​គ្រោះ​។

Telegram-Troryorng
Share.