ផ្អែកតាមការជូនដំណឹងពី មន្រ្តីនគរបាលចរាចរណ៍ជើងគោក បានឲ្យដឹងថា សមត្ថកិច្ចនគរបាលចរាចរណ៍ នឹងចាប់ផ្ដើមយកឯកសារពិន័យ ជូនទៅដល់ផ្ទះ ដែលគិតចាប់ផ្ដើមពីថ្ងៃនេះតទៅ។ 

ប្រភពដដែល បានសរសេរទៀតថា នគរបាលនឹងចាប់កំហុសចំពោះអ្នកបើកបរ រំលោភលើគំនូសចរាចរណ៍នានា និងភ្លើងស្ដុប។ 

ផ្អែកតាមព័ត៌មានខាងលើនេះ គឺចេញពីPage Policeប៉ូលិស ដែលមានអ្នក Like ជាង១សែន តែយ៉ាងណាក៏ដោយ សារព័ត៌មានត្រយង នឹងព្យាយាមស្វះស្វែងរកប្រភពផ្លូវការបន្ថែមទៀត ដើម្បីបញ្ជាក់ជុំវិញព័ត៌មានខាងលើនេះ៕

ប្រភព៖ Policeប៉ូលិស

Share.