កាលពីល្ងាចថ្ងៃទី២៤ ខែមករា ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប្រកាស​សម្រេច​បន្ត​កិច្ច​សន្យា​បន្ថែមទៀត ជាមួយកីឡាករ គួច សុកុម្ភ: បន្ទាប់​ពី​ចូល​រួម​ជា​មួយ​ក្លិប​ចាប់តាំងពី​ឆ្នាំ២០១៥។

ខ្សែបម្រើរូប​នេះ បាន​ចាប់​ផ្ដើម​​អាជីព​ជា​កីឡាករ​បាល់ទាត់​ដោយ​ជាប់ជាជម្រើស​យុវជន​លេង​ឲ្យ​ក្រសួង​ការពារជាតិនៅ​២០០៣-២០០៤ និង​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​ខេមរាកីឡា ក្នុង​ក្រប​ខ័ណ្ឌ​លីគកំពូល​កម្ពុជា​ឆ្នាំ២០០៥ ដល់​ឆ្នាំ២០១០។

កីឡាករវ័យ៣៦ឆ្នាំរូប​នេះ បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោន​ នៅឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ២០១៥ និង​បាន​ចូល​រួម​ជា​មួយ​ក្លិបបាល់ទាត់ណាហ្គាវើលដ៍ រហូត​ដល់បច្ចុប្បន្ន។ កីឡាករ គួច សុកុម្ភ: ធ្លាប់ជាម្ចាស់ស្បែកជើងមាស Golden Boots ក្នុង​​ពាន​រង្វាន់​ ហ៊ុន សែនខាប់ នៅ​ឆ្នាំ២០០៧, ២០០៩ និង២០១០៕

Share.