យោងតាមការចុះផ្សាយរបស់ Daily-Mail របស់ប្រទេសអង់គ្លេសបានចុះផ្សាយថា​អ្នកគាំទ្រ​ Arsenal ប្រមាណជាង ២០នាក់ ត្រូវ​បាន​ប៉ូលីសនៅប្រទេសអ៊ូហ្គង់ដា ចាប់ខ្លួនក្រោយដង្ហែរក្បួនអបអរ​ជ័យជម្នះលើ​ក្រុម Man United ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Emirates សប្តាហ៍ទី២០ នៃក្របខណ្ឌកំពូលអង់គ្លេស Premier League។

លោក James Mubii ដែលជាប៉ូលីសនៅប្រទេសអ៊ូហ្គង់ដា បាននិយាយថា៖«អ្នកគាំទ្រ Arsenal បានដង្ហែរក្បួនអបអរជ័យជម្នះ ដោយមិនសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ហើយនេះគឺជាបទល្មើស​សណ្ដាប់ធ្នាប់​សាធារណៈ នៅក្នុងប្រទេសអ៊ូហ្គង់ដា ដូច្នេះយើងត្រូវតែចាប់ខ្លួនពួកគេ»។

ខណ:លោក Sham Love ដែលជាមេក្រុមអ្នកគាំទ្រ Arsenal នៅប្រទេសអ៊ូហ្គង់ដា ក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរ។ លោក Sham Love ត្រូវបានគេស្គាល់ថាជា Felix Bagiire ជាបុគ្គលិកទូរទស្សន៍ និងជាអ្នកផលិតវីដេអូកំប្លែងតាម TikTok ហើយវីដេអូរបស់លោកភាគច្រើនចូលចិត្តឌឺដង Man United៕

ទស្សនាវីដេអូជុំវិញអ្នកគាំទ្រ Arsenal ប្រមាណ២០នាក់ ត្រូវបានចាប់ខ្លួនជុំវិញការអបអរជ័យជម្នះលើ Man Utd នៅទីក្រុង Jinja ប្រទេសអ៊ូហ្គង់ដា៖

Share.